អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch)និងសហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើឲ្យសហគមន៍អឺរ៉ុបអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ។ សំណើនេះធ្វើឡើងស្របពេលដែលវៀតណាម បើកកិច្ចសន្ទនាជាមួយសហគមន៍អឺរ៉ុបស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ កាលពីឆ្នាំ២០២០ សហគមន៍អឺរ៉ុបបានចុះហត្ថលេខាពង្រីកជំនួញនិងវៀតណាមក្នុងទិសដៅឲ្យវៀតណាមកែលម្អស្ថានភាពសិទ្ធិមនុស្ស ប៉ុន្តែវៀតណាមធ្វើផ្ទុយទៅនឹងការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចលើកតម្កើងវិស័យសិទ្ធិមនុស្ស។
ប្រភព RFA៖ https://bit.ly/3NwXLTU
Join Telegram : https://t.me/COMFREL