គិតមកទល់ពេលនេះ អាជ្ញាធរកម្ពុជាប្រចាំការតាមច្រកព្រំដែន នៅមិនទាន់ចាប់បានក្រុមប្រឆាំងប្រដាប់អាវុធវៀតណាម ឬមុងតាញ៉ាណាម្នាក់ដែលសង្ស័យថា បានឆ្លងដែនចូលមកទឹកដីកម្ពុជាឡើយ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី១៩ ខែមិថុនានេះ។ បើទោះបីមិនទាន់មានការចាប់ខ្លួនក្រុមប្រឆាំងរដ្ឋាភិបាលវៀតណាមក្តី ប៉ុន្តែនៅចំពោះមុខការប្រុងប្រយ័ត្នទប់ស្កាត់ក្រុមទាំងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គអះអាងថា អាជ្ញាធរខេត្តជាប់ព្រំប្រទល់វៀតណាមដូចជា មណ្ឌលគីរី រតនគិរី និងក្រចេះបានអំពាវ…