អ្នកវិភាគនយោបាយ និងអ្នកជំនាញផ្នែកសន្តិសុខឌីជីថល (Digital) ព្រួយបារម្ភចំពោះការកើនឡើងនៃក្រុមចោរព័ត៌មានវិទ្យា ឬហែកគ័រ (Hackers) លួចយកទិន្នន័យនៅតាមបណ្ដាញសង្គមនានារបស់ប្រជាពលរដ្ឋប្រព្រឹត្តទង្វើទុច្ចរិត និងឆបោកទឹកប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត(Internet)។ ក្ដីបារម្ភរបស់មន្ត្រីសង្គមស៊ីវិល និងអ្នកជំនាញបែបនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបានក្រុមចោរព័ត៌មានវិទ្យាចិន ៤នាក់ និងខ្មែរម្នាក់ដែលតែងតែលួចចូលគណន…