នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជាបានចាប់កំណើត៧២ឆ្នាំហើយ ដោយនៅឆ្នាំនេះ គណបក្សប្រជាជនដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកមិទ្ទិញប្រារព្ធខួបកំណើតរបស់ខ្លួនទៅធ្វើរួមគ្នានៅថ្ងៃទី០១ ខែកក្កដាវិញ ដែលជាថ្ងៃឃោសនាបោះឆ្នោតដំបូងនៃការជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ ជាមួយគ្នានេះ លោក សម រង្ស៊ី ដែលជាមេដឹកនាំប្រឆាំងនៅក្រៅប្រទេសក៏បានឆ្លៀតឱកាសនេះវាយប្រហារលើគណបក្សកាន់អំណាចផងដែរ ទាក់ទងទៅនឹងប្រវត្តិមេដឹកនាំគណបក្សប្រជាជនកម្ពុជា។ តែមន្ត្រីជាន់ខ្ពស់គណបក្សថាជាការមួលបង្កាច់…