មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថាការគូសសន្លឹកឆ្នោតខូចនៅពេលបោះឆ្នោតមិនមែនជាទង្វើខុសនឹងច្បាប់ ព្រោះការបោះឆ្នោតប្រព្រឹត្តទៅដោយសម្ងាត់។ការលើកឡើងនេះបន្ទាប់ពីមានមតិមួយចំនួនថា ការគូសសន្លឹកឆ្នោតឱ្យខូចប្រឈមនឹងទោសទណ្ឌ ឬបែកធ្លាយការសម្ងាត់។ មន្រ្តីសង្គមស៊ីវិលថា ការគូសនៅលើសន្លឹកឆ្នោតជ្រើសគណបក្សនយោបាយណាមួយ ឬមិនគូសឱ្យគណបក្សទាំងអស់ក៏បាន ដោយសារនៅក្នុងបន្ទប់សម្ងាត់មិនត្រូវបាននរណាម្នាក់ដឹង…