លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សប្រឆាំងលុបចោលគម្រោងធ្វើសន្និសីទស្តីពីបញ្ហាព្រំដែន

2015-06-23 11:02:00 4862 Views

លោក អ៊ុំ សំអាន តំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិ ដែល​មានគម្រោងធ្វើ​សន្និសីទសារព័ត៌មាន​​ស្តី​​ពី​បញ្ហា​ព្រំដែន ជាមួយតំណាងរាស្រ្ត​ម្នាក់​ទៀតគឺ ​លោក ម៉ៅ មុនីវណ្ណ នោះបានឲ្យដឹ នៅព្រឹកនេះថា ​លោក​បាន​លុប​ចោល​គម្រោង​​ធ្វើ​សន្និសីទ​ស្តី​​ពី​បញ្ហា​ព្រំដែននេះ​ ហើយ​​នឹង​ចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ពីជំហរ​របស់ខ្លួនវិញ។ លោក​បន្ត​ថា​​ការ​លុប​ចោលនេះ ដោយ​សារ​តំណាងរាស្រ្ត​ចង់​តវ៉ា​សុំ​វិមាន​រដ្ឋសភា​ ដើម្បីធ្វើ​សន្និសីទ​ ជាជាង​​ការធ្វើ​​សន្និសី​ទ​នៅ​​ខាងក្រៅ ឬនៅ​​ទីស្នាក់ការរបស់គណបក្ស​សង្រ្គោះជាតិ។ លោក​បញ្ជាក់​ថា​តំណាងរាស្រ្ត​បក្ស​សង្គ្រោះជាតិ អាច​មានសិទ្ធិ​ធ្វើ​ សន្និសីទនៅវិមាន​រដ្ឋសភា​បាន​ ដូច​តំណាងរាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជា ​លោក ជាម យៀប បាន​រៀបចំ​កាលពីកន្លងទៅផងដែរ។

លោក អ៊ុំ សំអាន បាន​អះអាងបញ្ជាក់បន្ថែមថា​​​លោក​ ហេង​ សំរិន ​បាន​ធ្វើ​ការងារ«ហួស​ពី​តួនាទី​ជា​ប្រធាន​រដ្ឋសភា» ក្នុង​ការ​សម្រេច​មិន​ឲ្យតំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​​ធ្វើ​សន្និសីទសារព័ត៌មាន។​​ ​


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា