ក្រសួងមហាផ្ទៃ ប្រតិកម្មនឹងការ ចុះផ្សាយអំពី វិធានការរបស់ ACU ដែលគ្រោងនឹង សម្អាតមន្ត្រីនគរបាលចរាចរណ៍ និងអត្តសញ្ញាណប័ណ្ណ ដែលមិនប្រក្រតី

2015-12-11 10:55:00 4829 Views

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ បាន​សម្តែង​ការ​ប្រតិកម្ម​ទៅ​នឹង​ការ​ចុះ​ផ្សាយ​អំពី​ វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ ទៅ​លើ​មន្ត្រី​នគរបាល​ចរាចរណ៍​ និង​នគរបាល​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ ដែល​ប្រព្រឹត្ត​ខុស​ប្រក្រតី​ នៅ​ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​។​ ក្រសួងមហាផ្ទៃ​ បាន​ចាត់​ទុក​ថា​ សម្រង់​ខ្លឹមសារ​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្លាំង​នគរបាល​ជាតិ​ ដើម្បី​ខិតខំ​ពង្រឹង​ ថែរក្សា​សន្តិសុខ​ជាតិ​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ទូ​ទាំង​ប្រទេស​ ដែល​នោះ​ជា​កត្តា​ដំបូង​បំផុត​ មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​អនុវត្ត​ គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។កាលពី​ម្សិលមិញ​ ក្នុង​កម្មវិធី​អបអរសាទរ​ទិវា​ជាតិ​ និង​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ លោក​ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​និយាយ​ថា​ នៅ​ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ លោក​នឹង​ចាប់ផ្តើម​ដុសក្អែល​មន្ត្រី​ ធ្វើ​អត្តសញ្ញាណប័ណ្ណ​ ប៉ូលិស​ចរាចរណ៍​ និង​កុងត្រូលជជុះ​ ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​ភាព​អសកម្ម​ នៅ​ក្នុង​ការ​បំពេញការងារ​។​ ​


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា