លោកនាយករដ្ឋមន្ត្រី សម្រេចមិនតម្រូវឲ្យអ្នកបើកបរម៉ូតូមានកម្លាំងត្រឹម១២៥សេសេចុះក្រោម មានប័ណ្ណបើកបរទេ ដោយលោកបញ្ជាក់ថាជួយកាត់បន្ថយការចំណាយថវិកា និងការលំបាក របស់ប្រជាពលរដ្ឋ។លោកនាយករដ្ឋមន្ត្រីហ៊ុន សែន សរសេរនៅលើហ្វេសបុករបស់លោកនៅល្ងាចថ្ងៃទី៦ថា ការសម្រេចនេះគឺធ្វើឡើងក្រោយពេលលោកបានពិភាក្សាជាមួយលោក ស ខេង រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ។ ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវ បើក បរគោរពច្បាប់ចរាចរណ៍។