លោក ទេព នីថា ត្រូវបានសមាជិក គ.ជ.ប សម្រេចជ្រើសរើសឲ្យធ្វើអគ្គលេខាធិការបន្ត

2016-01-15 13:00:00 4794 Views

សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទាំង ៩រូប បានសម្រេចជ្រើសរើសលោក ទេព នីថា ឲ្យបន្តគ្រងតំណែងអគ្គលេខាធិការបន្តទៅទៀត បើទោះបីមានមានមន្រ្តីអង្គការសង្គមស៊ីវិល និងមន្រ្តីគណបក្សនយោបាយមួយ ចំនួនសម្តែងការមិនពេញចិត្តក៏ដោយនោះ។សេចក្តីសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរបស់សមាជិក គ.ជ.ប ទាំង ៩រូប នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា លោក ទេព នីថា នឹងទទួលបន្ទុករួមលើផ្នែករដ្ឋបាល និង ហិរញ្ញវត្ថុ។ ដោយឡែកតំណែងអគ្គលេខាធិការរងបានទៅលើ លោក ម៉ៅ សុភារិទ្ធ ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទិន្នន័យ និង បញ្ជីឈ្មោះអ្នកបោះឆ្នោត និងនាយកដ្ឋានប្រតិបត្តិការ, លោក សោម សូរីដា ទទួលបន្ទុកនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មលោក នី ចរិយា អតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្ស ត្រូវទទួលបន្ទុកនាយកដ្ឋានសវនកម្មផ្ទៃក្នុង និង លោក ម៉ុក ដារ៉ា  សាស្រ្តាចារ្យច្បាប់ និង ជំនួយការច្បាប់អង្គការនិកហ្វិច ត្រូវទទួលបន្ទុកនាយកដ្ឋានបណ្តុះបណ្តាល អប់រំ អ្នកបោះឆ្នោត និង នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា