លោក កឹម សុខា ៖ បើចង់ឈ្នះឆ្នោតកុំធ្វើបាបម្ចាស់ឆ្នោត

2016-01-18 09:50:00 4772 Views

 មេដឹកនាំ​គណបក្សប្រឆាំង កាលពី​ថ្ងៃ​អាទិត្យ​នេះ បាន​ផ្ញើ​សារ​នយោបាយ​ថា បើ​ចង់​ឈ្នះ​ការបោះឆ្នោត បាន​កាន់​អំណាចនាពេលខាងមុខ ត្រូវ​ធ្វើ​អ្វីៗ​ទាំងអស់ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់របស់​ប្រជាពលរដ្ឋ។​ក្នុង​ពិធី​ចុះ​ជួប​សកម្មជន និង​ពលរដ្ឋ​នៅ នៅ​ភូមិ​ត្រកួន ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែងថា បើ​គណបក្ស​នយោបាយ​ណា ចង់​ឈ្នះ​ការបោះឆ្នោត ត្រូវ​រៀបចំ​មូលដ្ឋានគ្រឹះឲ្យបាន​រឹងមាំ និង​ចាប់ផ្តើម​ធ្វើ​សកម្មភាព បំរើ​ប្រជាពលរដ្ឋឲ្យស្រប​តាម​តម្រូវការរបស់​ពលរដ្ឋ នោះ​លោក​ថា​​​ គណបក្ស​នោះនឹង​ទទួលបាន​ជោគជ័យ​។​ លោក​ថា​៖“​កុំ ​តាំង​ខ្លួនឯង​ពូកែ​ជាង​ប្រជាពលរដ្ឋ កុំទៅ​បញ្ជា​ប្រជាពលរដ្ឋ​ឲ្យទៅ​ធ្វើ​អ្វី​តាម​ចិត្តខ្លួន ខ្លួន​ត្រូវ​ធ្វើ​អី​តាម​ចិត្ត​របស់​ប្រជាពលរដ្ឋ​ទៅ ហ្នឹង​ហើយ​ឈ្នះ​”​។​លោក កឹម សុខា ថ្លែង​ទាំង​មិន​បញ្ចេញ​ឈ្មោះ តែ​ទំនងជា​ចំអក​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លោក​ថា កន្លងទៅ​មាន​គណបក្ស​ផ្សេង​មិនបាន​ធ្វើ​អ្វី​ឲ្យស្រប​តាម​ចិត្ត​របស់​ ប្រជាពលរដ្ឋ​ទេ ទើប​ថយ​ចុះ​សំឡេងគាំទ្រ​ខ្លះ កាលពី​អាណត្តិ​ទី​៥។​


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា