រដ្ឋាភិបាលសិង្ហបុរីថាមិនជាប់ពាក់ព័ន្ធនឹងការបូមខ្សាច់នៅកម្ពុជា

2016-01-29 09:45:00 4801 Views

ស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា​ លើកឡើងថា​ការបូមខ្សាច់របស់​កម្ពុជា​និង​នាំចេញទៅប្រទេសសិង្ហបុរីជា​ កិច្ចការជំនួញមួយ​ដែល​មិនជាប់ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ប្រទេស​ សិង្ហបុរីនោះទេ។​ការលើកឡើងបែបនេះ​ជា​ការឆ្លើយ​តបទៅ​នឹង​លិខិត​របស់​ក្រុមបណ្តាញយុវជន សមាគម​និង​អង្គការសរុបចំនួន​៦ដែល​បានដាក់លិខិត​ទៅ​ស្ថាន​ទូត​ សិង្ហបុរីប្រចាំនៅ​កម្ពុជា កាលពីថ្ងៃទី​៦ ខែមករា ដោយ​ស្នើសុំ​ចូល​ជួប​ពិភាក្សា​ស្តីពី​គោលជំហរ​របស់ប្រទេសមួយនេះ​ ក្នុងការទិញខ្សាច់ពីកម្ពុជា ដោយ​ពួកគេបារម្ភ​ថាការបូមខ្សាច់នេះ​ប៉ះពាល់ដល់បរិស្ថាននិង​ ការរស់នៅរបស់ប្រជា​ពលរដ្ឋ។​ សមាគមនិងអង្គការនោះមានដូចជា​ចល​នាមាតាធម្មជាតិ បណ្តាញយុវជនកម្ពុជា មជ្ឈ​មណ្ឌល​​សិទ្ធិមនុស្ស​កម្ពុជា សមាគម​ការពារសិទ្ធិមនុស្ស​អាដហុក​ អង្គការសមធម៌កម្ពុជា​និងយុវជនខ្មែរ​មហានគរ។នៅក្នុងលិខិតមួយចុះថ្ងៃទី​២១ខែមករាជា​ការ​​ឆ្លើយ​តបទៅនឹង​ ក្រុមសង្គមស៊ីវិល ស្ថានទូតសិង្ហបុរីបាន​បញ្ជាក់​ថាការនាំចូលខ្សាច់របស់កម្ពុជា​ទៅ​ប្រទេស​ សិង្ហបុរី ​ជា​ការធ្វើឡើងជាលក្ខណៈជំនួញ​ ដោយ​​ថា​រដ្ឋាភិបា​ល​​​​សិង្ហបុរី​មិនពាក់ព័ន្ធ​ក្នុងកិច្ចការជំនួញ​ ទាំងនេះទេ។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា