បក្សប្រជាជនថាការមិនហ៊ានចូលស្រុករបស់លោក សម រង្ស៊ី គឺជាជនកំសាក

2016-02-01 11:55:00 4838 Views

លោក សុខ ឥសាន មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាបានអះអាងថា  លោក សម រង្ស៊ី ជា​មនុស្ស​កំសាក​ ដែល​មិន​ហ៊ាន​ចូល​ស្រុក​ប្រឈម​នឹង​ផ្លូវច្បាប់ ហើយ​លោក​បាន​បញ្ជាក់ថា គណ​បក្ស​​​ប្រជាជន​កម្ពុជា​​​ មិន​ដែល​ខ្លាច​គួរ​ប្រកួតនោះឡើយ​។ការអះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ពេល​នេះ បាន​ធ្វើឡើង​ក្រោយ​ពី​ឯកឧត្តម សម រង្ស៊ី បាន​លើកឡើង​ថា អ្នក​ដែល​មិន​ឲ្យ​សម រង្ស៊ី ចូល​នោះ​គឺ​ខ្លាច​សម រង្ស៊ី គឺ​មនុស្ស​នោះ​កំសាក ខ្លាច​សម រង្ស៊ី​។​ គួរបញ្ជាក់​ថា​លោក សម រង្ស៊ី ត្រូវបាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចំនួន​ពីរ​។ ទី​១ ឯកឧត្តម ជាប់​ពាក់ព័ន្ធ​នឹង​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យមាន​ការរើសអើង ដែល​ប្តឹង​ដោយ លោក ហោ ណាំហុង​។​ទី​២​ឯកឧត្តម ពាក់ព័ន្ធ​នឹង​ការ​ចោទ ប្រកាន់ សមគំនិត​ក្លែងបន្លំ​ឯកសារ ក្នុង​សំណុំរឿង​របស់​អតីត​សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​សម រង្ស៊ី លោក ហុង សុខ​ហួរ​៕

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា