គណបក្សប្រជាធិបតេយ្យមូលដ្ឋានធ្វើសមាជជាលើកដំបូងនៅខេត្តកំពង់ស្ពឺ

2016-02-29 16:30:00 4904 Views

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​សម្រេច​ធ្វើ​សមាជ​ដែល​រៀបចំ​ឡើង​ពី​ថ្នាក់​ក្រោម​ជាតិ​មក​វិញ។ សមាជ​គណបក្ស​ដែល​ដំណើរ​ការ​ជា​លើក​ដំបូង ក្រោយ​ពី​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ជា​ផ្លូវ​ការ និង​ចុះ​ក្នុង​បញ្ជី​ឈ្មោះ​ស្ដីពី​គណបក្ស​នយោបាយ​កាល​ពី​ឆ្នាំ​២០១៥ រួច​មក​នេះ ត្រូវ​បាន​មន្ត្រី​គណបក្ស​អះអាង​ថា ជា​ការ​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ។មន្ត្រី​នៃ​គណៈកម្មការ​កណ្ដាល​បណ្ដោះ​អាសន្ន​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឲ្យ​ដឹង​ថា នីតិវិធី​នៃ​ការ​ជ្រើស​រើស​តំណាង​ឲ្យ​ឃុំ-សង្កាត់ គឺ​ពុំ​មែន​ជា​អង្គការ​ចាត់​តាំង​ពី​ថ្នាក់​ជាតិ​ទេ ក៏ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​គោល​នយោបាយ​មួយ​ដែល​កំណត់​ក្នុង​កម្មវិធី​នយោបាយ គឺ​រាល់​សេចក្ដី​សម្រេច ត្រូវ​ធ្វើ​ពី​ថ្នាក់​ក្រោម​ជាតិ​ទៅ​វិញ ពោល​គឺ​ពី​ឃុំ សង្កាត់ ស្រុក ខណ្ឌ និង​ខេត្ត-ក្រុង។ការ​ថ្លែង​ដូចនេះ​របស់ លោក មួង សុជាតិ ជា​សមាជិក​គណៈកម្មការ​កណ្ដាល​បណ្ដោះ​អាសន្ន​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បន្ទាប់​ពី​បញ្ចប់​សមាជ កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ។លោក មួង សុជាតិ បញ្ជាក់​ថា ការ​តែង​តាំង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្នាក់​ក្រោម​ជាតិ​នេះ គឺ​ពុំ​មែន​ធ្វើ​ឡើង​ពី​ថ្នាក់​ជាតិ​មក​វិញ ពោល​គឺ​ត្រូវ​បោះ​ឆ្នោត​ពី​សមាជិក​ដែល​គាំទ្រ។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា