រដ្ឋមន្រ្តីក្រសួងដែនដីព្រមានមន្ត្រីឲ្យឈប់ពុករលួយដើម្បីពង្រឹងប្រសិទ្ធភាពការងារ

2016-03-02 10:55:00 4965 Views

រដ្ឋមន្ត្រីក្រសួងដែនដីរំលឹកមន្ត្រីរបស់ខ្លួនឲ្យជួយទប់ស្កាត់អំពើពុករលួយក្នុងស្ថាប័នដែលលោកថាធ្វើប៉ះ​ពាល់​​​ដល់​ប្រសិ​ទ្ធិភាពកា​រងារក្នុង​​យុទ្ធសាស្ត្រធ្វើកំណែទម្រង់របស់រដ្ឋាភិបាល។ លោក អ៊ឹម ឈុនលឹម ក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំចាស់និងយុទ្ធសាស្ត្រសម្រាប់ឆ្នាំថ្មីដែលធ្វើឡើង​នៅក្រសួងរៀប​ចំ​ដែនដី​នគ​រូបនីយកម្ម និងសំណង់កាលពីថ្ងៃទី១ខែមីនា រដ្ឋមន្ត្រីនៃក្រសួងនោះ​បានរំឭក​ឲ្យមន្ត្រីក្រោមឱវាទ ត្រូវប​​ន្តពង្រឹង​តាមដានវត្តមានមន្ត្រីនិងមានវិធានការចំពោះ​មន្ត្រីដែលលោ​កថា​មិនម​ក​ធ្វើ​ការនិ​ងមន្ត្រីអស​ម្ម ស្រប​តាមច្បាប់ស្តីពីសហលក្ខខន្តិកៈមន្ត្រីរាជការស៊ីវិល។ លោក អ៊ឹម ឈុនលឹម ឲ្យដឹងទៀតថាការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រី ការពង្រឹងជំហរស្មោះត្រង់លើជំនា​ញវិជ្ជាជីវៈ លោកថាដើម្បីទប់ស្កាត់មន្ត្រីខ្លះប្រើតួនាទីដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនអនុវត្តខុ​សឆ្គ​ងដដែ​លៗ ធ្វើឲ្យខូចប្រសិទ្ធិភាពការងារដល់ការជំរុញល្បឿនចេញលិខិតអនុញ្ញាតិឲ្យសាងសង់។

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា