លោក សម រង្ស៊ី អំពាវនាវគណបក្ស កាន់អំណាចកម្ពុជា កុំខ្លាចពាក្យបដិវត្តន៍

2016-03-03 09:30:00 4928 Views

ប្រធានគណបក្ស សង្គ្រោះជាតិ (CNRP) លោក សម រង្ស៊ី បានអំពាវនាវ រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងគ្រប់គ្រង ដោយគណបក្ស ប្រជាជនកម្ពុជា កុំខ្លាចពាក្យបដិវត្តន៍។យោងតាមបណ្ដាញទំនាក់ទំនងសង្គម (Facebook) លោក សម រង្ស៊ី បានលើកឡើងថាខ្ញុំសូមអំពាវនាវ ដល់អ្នកកាន់អំណាច សព្វថ្ងៃ កុំឲ្យខ្លាចពាក្យ បដិវត្តន៍នេះខុសរឿង ដោយនឹកឃើញតែ ពីសម័យខ្មែរក្រហម ប៉ុណ្ណោះ។ សូមកុំធ្វើបាប និងដាក់ទោសទៅ លើយុវជន ដូចជានិស្សិតឈ្មោះ គង់ រ៉ៃយ៉ា ដែលមានគំនិត ជឿនលឿន ទាន់សម័យ ពេលប្រើពាក្យ បដិវត្តន៍ហើយដែលយល់ច្បាស់ អំពីបរិបទថ្មី ប្រែប្រួលឥត ឈប់ឈរ ដែលយើងកំពុងតែ រស់នៅទាំងអស់គ្នា។ជាមួយគ្នានេះប្រធានគណបក្សប្រឆាំង ក៏បានពន្យល់ នូវពាក្យបដិវត្តន៍ (Revolution) ថា បដិវត្តន៍គឺជាការប្រែប្រួលមួយ យ៉ាងឆាប់រហ័ស ក្នុងផ្នត់គំនិតមនុស្ស ឬក្នុងការរស់នៅ ក្នុងសង្គម ដែលមានឥទ្ធិពល ស៊ីជម្រៅ និងយូរអង្វែង។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា