បក្សសង្គ្រោះជាតិថាខ្សែអាត់ស្នេហាលួចលាក់គឺជាល្បិចនយោបាយថ្មី

2016-03-03 10:15:00 4870 Views

គណបក្ស​ជំទាស់​យល់​ថា​ការ​បង្ហោះ​ខ្សែ​អាត់​សំឡេង​តាម​បណ្ដាញ​សង្គម​ដែល​ ចោទប្រកាន់​ថា លោក​ កឹម សុខា​ ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ជា​មួយ​ស្ត្រី​ ម្នាក់​គឺ​គ្រាន់​តែ​ជា​«ល្បិចនយោបាយ​កខ្វក់​» ​ហើយ​វា​នឹង​មិន​មាន​ផល​អ្វី​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​គណបក្ស​ជំទាស់ ​នោះ​ទេ។កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​មក​នេះ​ខ្សែ​អាត់​សំឡេង​ ដែល​គេ​ចោទ​ថា​ជា​ ​សំឡេង​ពិត​ ​របស់​លោក​ កឹម សុខា​និង​ ស្ត្រី​វ័យ​ក្មេង​ម្នាក់​ ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​ហ្វេសប៊ុក​ ទើប​នឹង​បង្កើត​ថ្មី មាន​ឈ្មោះ​ថា​ Mon Srey។ ស្ត្រី​ដែល​អះអាង​ថា​ខ្លួន​មាន​ទំនាក់់​ទំនង​ផ្លូវភេទ​ជាមួយ​នឹង​លោក ​កឹម សុខា​ ប្រធាន​ស្តីទី​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ​បាន​បង្ហោះ​ ខ្សែអាត់​សំឡេង​ជា​បន្តបន្ទាប់។​ ខ្សែអាត់​សំឡេង​សន្ទនាជា​ច្រើន​ផ្សេង​ទៀត​ ​រួម​ទាំង​អត្ថបទ​សន្ទនា​ ​ក៏​ត្រូវ​បា​ន​គេ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្សេង​ទៀត​ដែល​ មាន​ឈ្មោះ​ថា​ «រឿង​ពិត ​CNRP»។​យ៉ាង​ណា​ក៏​ដោយ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក​ យ៉ែម បុញ្ញឫទ្ធិ បាន​ឲ្យដឹង កាលពីថ្ងៃ​ពុធ​នេះ​ថាល្បិច​នយោបាយ​ដដែលៗ​បែប​នេះ​គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​យក​ ចិត្តទុក្ខ​ដាក់​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ ​ហើយ​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​នោះ​គឺ​រៀបចំ​ ​ខ្លួន​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ។​ប្រភព ​VOA​

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា