រដ្ឋាភិបាលសម្រេចលើកលែងពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិយានជំនិះមួយចំនួន

2016-03-11 09:15:00 4881 Views

រដ្ឋាភិបាលបាន​​សម្រេច​លើក​លែ​ងពន្ធ​ ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​​លើមធ្យោបាយ​ដឹកជញ្ជូននិងយានជំនិះមួយ​ ចំនួន រួមមានទោចក្រយានយន្តនិងត្រី​ច​ក្រយាន​​យន្ត​គ្រប់ប្រភេទជាដើម ដែល​រដ្ឋាភិបាល​អះអា​ង​ថា​នឹង​ ជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានមួយកម្រិត។នៅ​ក្នុង​សេចក្តីសម្រេចមួយចុះថ្ងៃទី​ ១០ខែមិនា រដ្ឋាភិបាលបាន​​សម្រេច​លើក​លែ​ងពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្មសិទ្ធិ​ សម្រាប់ទោចក្រយានយន្ត ត្រី​ច​ក្រយាន​​យន្ត​គ្រប់ប្រភេទត្រាក់ទ័រនិង​ជល​យានយន្តគ្រប់ប្រភេទ​​​ ដែលមាន​កម្លាំងដល់​១៥០សេះ។រដ្ឋាភិបាល​បញ្ជាក់​ថា​សេចក្តី​ម្រេច​នេះ​មិន​មា​ន​ប្រតិសកម្ម​ទៅ​លើ​ប្រាក់ពន្ធ​ដែល​បន​បង់រួចហើយ​នោះទេ។​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​លោកកាលពីរសៀលថ្ងៃ​ព្រហស្បតិ៍នេះ​ថា​៖ ថ្ងៃនេះ ខ្ញុំបានចុះហត្ថលេខាលើសេចក្តីសម្រេចស្ដីពីការលើកលែងពន្ធ​ ប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ទោចក្រយាន្តយន្ត ត្រីចក្រយាន្តយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងជលយាន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់១៥០សេះ។ 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា