មន្ត្រីបក្សប្រជាជនប្ដឹងលោក សម រង្ស៊ី ទាក់ទងការចុច Like ហ្វេសប៊ុកលោក ហ៊ុន សែន

2016-03-11 09:45:00 4867 Views

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ប្ដឹង លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​កាន់​តុលាការ។ ការ​សម្រេច​ប្ដឹង លោក សម រង្ស៊ី នេះ គឺ​ក្រោយ​ពី លោក សម រង្ស៊ី បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ដែល​ថា មន្ត្រី​បក្ស​កាន់​អំណាច​រូប​នេះ​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ជំរុញ​ឲ្យ​មនុស្ស​ចូលរួម​ចុច​ចូល​ចិត្ត (Likes) លើ​ទំព័រ​ហ្វេសប៊ុក​របស់ លោក ហ៊ុន សែន។ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​គេ​ដឹង​ថា​ជា​អ្នក​នយោបាយ​ប្រឆាំង ទទួល​រង​នូវ​ការ​ប្តឹងផ្តល់​ពី​បក្ស​កាន់​អំណាច​ច្រើន​នោះ ពេល​នេះ លោក​ត្រូវ​បាន​មន្ត្រី​បក្ស​កាន់​អំណាច​ដាក់​ពាក្យ​បណ្ដឹង​ថែម​មួយ​ករណី​ទៀត ​ហើយ​ទៅ​កាន់​តុលាការ។ពាក្យ​បណ្ដឹង​ប្រឆាំង លោក សម រង្ស៊ី ពេល​នេះ ធ្វើ​ឡើង​ដោយ​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា លោក សោម សឿន ក្រោយ​ពី លោក សម រង្ស៊ី សរសេរ​លាតត្រដាង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ចុច​ចូល​ចិត្ត (Like) នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ លោក ហ៊ុន សែន កើន​ចំនួន​ច្រើន។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា