គណបក្សប្រឆាំងចង់ផ្តើម«វប្បធម៌សន្ទន‍ា»ជាថ្មី ខណៈនយោបាយកាន់តែតានតឹង

2016-05-25 14:40:00 4779 Views

អ្នកនាំពាក្យ​គណបក្ស​គ្រប់គ្រង​ប្រទេស ថ្លែងថា ការជួប​ចរចា​ណាមួយ​អាចធ្វើ​ឡើង ប្រសិនបើ​មិនមាន​ការទាមទារ​ឲ្យ​ដោះលែង​សកម្មជន និង​មន្ត្រី​នៃ​គណបក្សប្រឆាំង​ដែល​កំពុង​ជាប់ពន្ធនាគារ ក្នុង​សំណុំរឿង​ផ្សេងៗ​គ្នា​រាប់​ពី​ការបង្ក​ឲ្យ​មាន​ហិង្សាបញ្ហា​ព្រំដែននិង​ការ​សូកប៉ាន់​។​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ក្រុម​អ្នក សារព័ត៌មាន បន្ទាប់ពី​ជំនួប​រវាង​លោក កឹម សុខា ប្រធានស្តីទី​គណបក្សប្រឆាំង និង​លោក អា​ឡាំង ដូ​ស (Alang Doss) នាយក​ប្រតិបត្តិ​នៃ​មូលនិធិ កូហ្វី អាណាន់ (Kofi Annan Foundation) កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ថា ការជួប​សន្ទនា​គឺជា​ជម្រើស​តែមួយគត់ដែល​អាច​ដោះស្រាយ​ជម្លោះ​នយោបាយ​ក្នុង​បរិបទ​នយោបាយ​បច្ចុប្បន្ននេះ​។​លោក យឹម សុវណ្ណ ថ្លែងថា​៖ «​វា​នៅសល់​មធ្យោបាយ​តែមួយគត់ គឺ​ការជជែក​គឺ​ការជជែក​គ្នា ការសន្ទនា​គ្នា​ដើម្បី​រក​ដំណោះស្រាយ ពីព្រោះ​បើសិនជា​ខ្មែរ​យើង​មិន​អង្គុយ​ជជែក​គ្នា ដោះស្រាយ​បញ្ហា​ទេ អត់​មាន​នរណា​ជួយ​ដោះស្រាយ​ឲ្យ​យើង​ទេ អ្នក​នៅក្រៅ​ប្រទេស អង្គការសហប្រជាជាតិ គាត់​បន្ទាប់បន្សំ​ទេ​»​។​ប្រភពថ្មីៗ

 

http://www.thmeythmey.com/?page=detail&ctype=article&id=40199&lg=kh


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា