សាលាដំបូងនាំលោក ហុង សុខហួរ ទៅសាកសួរបន្ថែម ដោយមេធាវីមិនបានដឹង

2016-06-17 14:35:00 4784 Views

 លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជូន​ខ្លួន​ទៅសាកសួរបន្ថែម នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា​នេះ​។​លោក ជូ​ង ជូ​ងី ដែលជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហុង សុខ​ហួរ មាន​ភាព​ស្រឡាំងកាំង​យ៉ាងខ្លាំង ដោយសារតែ​លោក មិនបាន​ដឹងថា កូនក្តី​របស់ខ្លួន​ត្រូវបាន​នាំខ្លួន​ទៅកាន់តុលាការ ​នៅ​ព្រឹក​នេះ​។ លោក ជូ​ង ជូ​ងី អះអាងថា ប្រសិនបើតុលាការនាំខ្លួនលោក ហុង សុខហួរ ទៅជំនុំជម្រះ នោះអង្គជំនុំជម្រះ មិនអាច​ដំណើរការ​ទៅ ដោយ​គ្មាន​មេធាវី​ឡើយ​ ។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក​មេធាវី​រូបនេះ សូម​មិន​ឆ្លើយ​អ្វី​ច្រើន​នោះទេ ព្រោះ​ក្នុងអំឡុង​ពេលនេះ លោក​មិនទាន់​ដឹង​ច្បាស់​ថា​លោក ហុង សុខ​ហួរ ពិតជា​ត្រូវបាន​នាំខ្លួន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​មែន ឬ​យ៉ាងណា​នោះទេ​។ លោក​បាន​សម្តែង​ភាព​ភ្ជា​ក់​ផ្អើល​ដូច្នេះ​ថា​៖«​ខ្ញុំ​អត់​ដឹងផង​។ ខ្ញុំ​មិនដឹងថា​គេ​នាំខ្លួន​គាត់​ពេលណា​ទេ​។ បើ​អត់​មេធាវី ម៉េច​នឹង​អាច​កាត់ក្តី​រឿង​គាត់​កើត​។ កាត់​យ៉ាងម៉េច បើ​អត់​មេធាវី​ផង​ហ្នឹង​»​ ប្រភពVOD

http://www.thmeythmey.com/?page=detail&ctype=article&id=41102&lg=kh&


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា