លោក អេង ឆៃអ៊ាង ថា បើបញ្ហានយោបាយបន្តក្ដៅគគុក នោះការបោះឆ្នោតមិនត្រឹមត្រូវឡើយ

2016-06-20 08:40:00 4794 Views

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មានការ​ព្រួយបារម្ភ​ថា ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គ្មាន​ភាពត្រឹមត្រូវ យុត្តិធម៌​ឡើយ ដោយសារតែ​ភាព​តានតឹង​នយោបាយ​បច្ចុប្បន្ននេះ​។​ថ្លែង​ចំពោះមុខ​អ្នកគាំទ្រ​ខ្លួន​នៅមុខ​ទីស្នាក់ការ​គណបក្ស លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា បើសិនជា​ភាព​តានតឹង​នយោបាយ​នេះ នៅតែ​បន្ត​ក្ដៅគគុក​រហូតដល់​ការបោះឆ្នោត​នោះ ភាព សេរី​និង​យុត្តិធម៌ នៃ​ការបោះឆ្នោត​នេះ ក៏​មិនអាច​ប្រព្រឹត្តិទៅបាន​ត្រឹមត្រូវ​ឡើយ​។​«​យើង​មានការ​ព្រួយបារម្ភ ហេតុអ្វី​យើង​មានការ​ព្រួយបារម្ភ ព្រោះ​ឆ្នាំ​ក្រោយនេះ​ការបោះឆ្នោត​ហើយ បោះឆ្នោត​ឃុំ ២០១៧ បោះឆ្នោត​ឃុំ ២០១៨ បោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ​។ តែ​ឥឡូវនេះ​មិនទាន់​បោះឆ្នោត​ផង វា​មានរឿង​ក្តៅគគុក​ទៅហើយ ហើយ​បើសិន​ក្តៅគគុក​តទៅទៀត​នេះ តើ​ការបោះឆ្នោត​ដោយ​សេរី​ទេ មិនអាច​សេរី​បានទេ ព្រោះ​គេ​ចាប់​តំណាងរាស្ត្រ​គណបក្ស​ធំ​មួយ​ដាក់គុក គេ​ដេញ​ប្រធាន​បក្ស​មិន​ឲ្យ​នៅ​ស្រុក គេ​ចង់​ចាប់​អនុប្រធាន​គណបក្ស​ទៀត តើ​ការបោះឆ្នោត​បាន​ត្រឹមត្រូវ​ទេ គឺ​អត់​ទេ »​។ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=41204&lg=kh&


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា