លោក ហ៊ុន សែន ថា បក្សប្រឆាំងបង្កើតរឿងតូចទៅជារឿងធំ

2016-06-20 10:55:00 4754 Views

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនង​ជា​ថ្លែង​បញ្ឆិតបញ្ឆៀង​ទៅ​កាន់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បាន​ធ្វើ​រឿង​តូច​ឲ្យ​ក្លាយ​ទៅ​ជា​រឿង​ធំ ជុំវិញ​ករណី​ដែល​លោក​មិន​ចូល​បំភ្លឺ នៅ​តុលាការ​តាម​ការ​កោះ​ហៅ​ចំនួន​៤​លើក។ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ ​អប់រំ​នៅ​ព្រឹក​ថ្ងៃទី២០ ខែ​មិថុនា លោក ហ៊ុន សែន បន្ថែម​ថា “ទៅ​ឲ្យ​គេ​សួរ​បន្តិច​ទៅ រួច​មក​វិញ​ទៅ​មាន​អ្នកណា​គេ​ចាប់។ បង្កើត​អា​រឿង​តួច​អោយ ទៅ​ជាង​រឿង​ធំ អា​ហ្នឹង​មក​ពី​អ្វី​មក​ពី​មេធាវី​ចេះ​ស្ទើរ”។ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន ក៏​បាន​ឡកឡឺយ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទៅ​ធ្វើ​ពិធី​បួងសួង នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប​ដែរ ថា​ការ​បន់ស្រន់​មិន​អាច​ជួយ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​បាន នោះ​ទេ។ លោក​បន្ថែម​ថា មិន​បាច់​ទៅ​បួងសួង​ឯណា​ទេ កុំ​តែ​ទៅ​ធ្វើ​ខុស​ច្បាប់​ទៅ គឺ​គ្មាន​ទោស ទណ្ឌ​នោះ​ទេ។ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​បដិសេធ មិន​ចូល​ខ្លួន បន្ទាប់​ពី​លោក​មិន​ចូល​បំភ្លឺ​នៅ​តុលាការ​ការ​តាម​ការ​កោះ​ហៅ​ចំនួន​ពីរ​ លើក​ក្នុង​នាម​ជា សាក្សី ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សញ្ចារកម្ម។ ការ​បដិសេធ​មិន​ចូល​ខ្លួន​នោះ ដោយ​លោក កឹម សុខា សំអាង​ថា មាន​អភ័យឯកសិទ្ធិសភា៕ប្រភពRFA

 

http://www.rfa.org/khmer/news/politics/Hunsen-react-to-CNRP-06192016234527.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា