សកម្មជនដីធ្លី៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពេលពួកគេទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស

2016-06-20 12:00:00 4825 Views

សកម្មជន​ដីធ្លី​នៃ​សហគមន៍​ថ្មគោល​៤​នាក់ ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ពោធិសែនជ័យ ចាប់​លើក​ឡើង​ដាក់​ក្នុង​រថយន្ត​បញ្ជូន​ទៅ​សង្កាត់​កាកាប នៅ​ថ្ងៃ​ទី​២០ មិថុនា នេះ ខណៈ​អ្នក​ទាំង​៤ ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​៤រូប និង​មន្ត្រី​គ.ជ.ប ១រូប។មុន​ពេល​សមត្ថកិច្ច​ឃាត់​ខ្លួន​សកម្មជន​ដីធ្លី នៃ​សហគមន៍​ថ្មគោល​ទាំង ៤​នាក់​នោះ ពួកគេ​បាន​ស្លៀក​សំលៀក​បំពាក់​ខ្មៅ​មួយ​ឈុត និង​សរសេរ​លើ​បដា​ក្នុង​ន័យ ទាមទារ​ដោះលែង​អ្នក​ទាំង​៥។ បន្ទាប់​មក​ពួក​គេ​បាន​កាន់​បដា ដោយ​ដើរ​ក្នុង​សហគមន៍​របស់​ខ្លួន ខណៈ​ពួកគេ​ដើរ​បាន​ប្រមាណ​១​គីឡូម៉ែត្រ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ឡើង​រថយន្ត។ក្នុង​ចំណោម​សកម្មជន​ដីធ្លី​ទាំង ៤​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​ថ្ងៃ​នេះ មាន​អ្នក​ខ្លះ​ធ្លាប់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌ ចំនួន​៣​ដង​មក​ហើយ ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​សង្គម​ស៊ីវិល​ប្រកាស​ធ្វើ​រៀងរាល់​ថ្ងៃ​ច័ន្ទ តាំង​ពី​ថ្ងៃ​ទី​៩ ឧសភា មក។មន្ត្រី​សិទ្ធិមនុស្ស​របស់​សមាគម​អាដហុក (ADHOC) ៤រូប និង​អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់ គ.ជ.ប ១រូប ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សូក និង​សមគំនិត​សូកប៉ាន់​សាក្សី។ប្រភពRFA

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា