លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់កុំឲ្យមន្ត្រីលេងប៉ែងជើង និងកុំក្តិចត្រួយគ្នា

2016-06-21 08:45:00 4851 Views

លោកនាយក​រដ្ឋមន្ត្រី ប្រាប់​ឲ្យ​មន្ត្រី​ទាំងអស់ ត្រូវធ្វើ​ការ​ជា​ក្រុម ដោយ​មានការ​សាមគ្គី​គ្នា ហើយ​កុំ​លេង​ប៉ែង​ជើង​គ្នា​។ ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល នៅ​ថ្ងៃទី ២០ ខែមិថុនា​។លោក ហ៊ុន សែន បានបញ្ជាក់​យ៉ាងនេះ​ថា​៖«  ការធ្វើការងារ ត្រូវធ្វើ​ដោយមាន​ការទទួលខុសត្រូវ រួមសុខ​រួមទុក្ខ​ជាមួយគ្នា​។ កុំ​ប៉ែង​ជើង កុំ​ក្តិច​ត្រួ​ច​»​លោកនាយក​រដ្ឋមន្ត្រី ក៏​ប្រាប់​ឲ្យ​រដ្ឋមន្ត្រី​ទាំងអស់ ត្រូវ​ដំឡើង​ឋានៈ ដល់​មន្ត្រី​ដែល​ធ្វើការ​រីកចម្រើន​។ «​នរណា​វិវឌ្ឍន៍​ឡើង រុញ​គេ​ឲ្យ​ឡើង ។ យើង​ធ្វើការ​ឲ្យ​ហ្មត់ចត់​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​។ ជាមួយគ្នានេះ លោក ហ៊ុន សែន បាន​ប្រាប់​មន្ត្រី​កុំ​ឲ្យ​តាំងខ្លួន​ជា​ចៅហ្វាយ​រាស្ត្រ តែ​ត្រូវ​ធ្វើខ្លួន​ជា​អ្នកបម្រើ​ប្រជារាស្ត្រ​វិញ​។ លោក ក៏​ហាម​មិន​ឲ្យ​ប្រើ​មន្ត្រី​ទាំងឡាយណា ដែល​ទទួល​យកតែ​ត្រូវ​ដាក់ខ្លួន ហើយ​ពេល​ជួបនឹង​កំហុស​ទម្លាក់​ដល់​អ្នកដទៃ​៕


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា