លោក កែម ឡី អ្នកវិភាគនយោបាយល្បីឈ្មោះម្នាក់នៅកម្ពុជា បានកំពុងចុះសិក្សាស្រាវជ្រាវ ពីបញ្ហាជីវភាព និងតម្រូវការ របស់ប្រជាពលរដ្ឋកម្ពុជា ដោយត្រូវទៅស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋខ្មែរ ឲ្យបាន១០០ផ្ទះ។ ផ្តើមការងារ ពីចុងខែឧសភា មកដល់ពេលនេះ លោក កែម ឡី បានចុះដល់ផ្ទះពលរដ្ឋបានចំនួន២០ផ្ទះហើយ។ តាមរយៈ ការទៅដល់ផ្ទះប្រជាពលរដ្ឋទំាង២០ នៅក្នុងខេត្តផ្សេងៗគ្នានោះ លោកបានរកឃើញថា ពលរដ្ឋជាច្រើន មិនទាន់បានធ្វើអត្តសញ្ញាញបណ្ណ មានជីវភាពក្រីក្រ និងជំពាក់បំណុលគេច្រើនជាដើម។ប្រភពRFI
http://km.rfi.fr/cambodia/kem-ley-20-06-2016?ns_campaign=reseaux_sociaux&ns_source=FB&ns_mchannel=social&ns_linkname=emission&aef_campaign_ref=partage_user&aef_campaign_date=2016-06-20