ក្រុមប្រឹក្សាធម្មនុញ្ញធ្វើពិធីផ្ទេរតំណែងសមាជិកថ្មី និងរើសប្រធានថ្មីជំនួសលោក ឯក សំអុល

2016-06-21 15:00:00 4800 Views

នៅព្រឹកនេះ ក្រុមប្រឹក្សា​ធម្មនុញ្ញ កំពុងរៀបចំពិធី​ទទួលសមាជិកថ្មី​ចំនួន ៣ រូប មកជំនួស​តំណែង​សមាជិក​ចាស់របស់ស្ថាប័ននេះចំនួន​ ៣ រូប ដែលត្រូវផុតអាណត្តិ។ ពិធីនេះ រៀបចំធ្វើ​នៅ​វិមាន​រដ្ឋ​ចំការមន ។ប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ រួមទាំង​សមាជិក​២​រូប​ទៀត នឹងត្រូវ​ចាកចេញ​ពី​តំណែង ក្រោយ​បញ្ចប់​អាណត្តិ ក្នុង​ឆ្នាំ​២០១៦​នេះ​។ ប្រធាន និង​សមាជិក​ដែល​ត្រូវ​ផ្លាស់ប្តូរ​នោះ​គឺ លោក ឯក សំអុល  លោក ព្រហ្ម ញាណ​វិចិត្រ និង​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ផាន់​ដា​រ៉ាវ​ង្ស​។ នៅក្នុងកិច្ចប្រជុំ​ដើម្បី​ផ្តាស់ប្តូរតំណែង​នៅ​ព្រឹក​ ថ្ងៃអង្គារនេះ ស្ថាប័ន​ក្រុមប្រឹក្សា​ធម្មនុញ្ញ មិនអនុញ្ញាតឲ្យអ្នកកាសែតចូលយក​ព័ត៌មាន​ស្តីពីពិធីនេះក្រៅពីអ្នកសារព័ត៌មានទូរទស្សន៍ជាតិកម្ពុជានោះទេ។ លោក ឯក សំអុល ដែល​បាន​ទៅកាន់​តំណែង​ក្នុង​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ​ដោយសារ​រដ្ឋសភា ​បោះឆ្នោត​ជ្រើសរើស ហើយ​ត្រូវ​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​បោះឆ្នោត​ឲ្យ​ធ្វើជា​ប្រធាន​ ស្ថាប័ន​បកស្រាយ​ច្បាប់​កន្លងមកនេះ នឹងត្រូវ​ជំនួស​ដោយ​លោក សំ ព្រហ្មនា ជា​អតីត​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ដែល​ជ្រើសតាំង​ដោយ​រដ្ឋសភា​។ ប្រភពថ្មីៗ

http://thmeythmey.com/index.php?page=detail&ctype=article&id=41272&lg=kh


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា