គណបក្សធំៗទាំងពីរប្រកាន់ជំហររៀងៗខ្លួនក្នុងការចរចាដោះស្រាយវិបត្តិនយោបាយ

2016-06-23 10:55:00 4870 Views

គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ប្រកាន់​ជំហរ​រៀងៗ​ខ្លួន​ជុំវិញ​ការ​ចរចា ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ។ បក្ស​ប្រឆាំង​បាន​បង្ហាញ​គោល​បំណង​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​បញ្ហា។ ផ្ទុយ​ទៅ​វិញ បក្ស​កាន់​អំណាច​យល់​ថា ប្រសិន​បើ​បក្ស​ទាំង​ពីរ​ផ្ដើម​ចរចា​នៅ​ពេល​នេះ នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​នីតិវិធី​របស់​តុលាការ​ក្នុង​សំណុំ​រឿង​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង។គិត​មក​ដល់​ពេល​នេះ​ទៅ​ហើយ ពុំ​ទាន់​ឃើញ​មាន​ពន្លឺ​ណា​មួយ​ដែល​អាច​បញ្ជាក់​បាន​ថា បក្ស​នយោបាយ​ទាំង​ពីរ​ដែល​កំពុង​អង្គុយ​បែរ​ខ្នង​ដាក់​គ្នា អាច​វិល​មក​តុ​ចរចា​នៅ​ឡើយ។វិបត្តិ​នយោបាយ​ដែល​ឈាន​ទៅ​ដល់​បិទ​ផ្លូវ​ចរចា​នេះ អ្នក​វិភាគ​មើល​ឃើញ​ថា ប្រសិន​បើ​ដូច​អ្វី​ដែល​គណបក្ស​គ្រប់គ្រង​រដ្ឋាភិបាល​អះអាង​ថា ឲ្យ​បញ្ចប់​នីតិវិធី​រួច​រាល់​ជា​មុន​សិន​តាម​ផ្លូវ​តុលាការ​នោះ មាន​ន័យ​ថា គឺ​ជា​ការ​ព្យាយាម​ស្ដារ​ប្រជាប្រិយភាព​ដែល​កំពុង​បាក់​ស្រុត​ប៉ុណ្ណោះ។លោក មាស នី អ្នក​វិភាគ​ឯករាជ្យ​ចាត់​ទុក​ថា ប្រសិន​បើ​ការ​ចរចា​របស់​បក្ស​នយោបាយ​ទាំង​ពីរ ពុំ​បាន​លើក​ពី​របៀបវារៈ​អ្នក​ជាប់​ឃុំ​មក​និយាយ​ទេ បាន​ន័យ​ថា ជំនួប​ដែល​អាច​នឹង​កើត​ឡើង​នោះ វា​នៅ​តែ​មិន​ស្ងប់​ចិត្ត​ពី​ខាង​បក្ស​ប្រឆាំង។ប្រភពRFA

http://www.rfa.org/khmer/news/politics/there-is-no-clue-about-the-return-of-culture-of-dialogue-06222016085623.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា