លោក ហ៊ុន សែន ថាការប្រកាសវិបត្តិនយោបាយជា”ឧបាយកលទុច្ចរិត”

2016-06-28 09:45:00 4837 Views

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាប្រទេសកម្ពុជាមិនមានកម្តៅនយោបាយកើនឡើងនិងមានវិបត្តិនយោបាយ ដូចការលើកឡើងរបស់បក្សប្រឆាំងនោះទេ ដោយលោកចាត់ទុកការលើកឡើងរបស់បក្សប្រឆាំងជាឧបាយកលទុច្ចរិត។ក្នុងពិធីអបអរសាទរខួបលើកទី៦៥នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃអង្គារនេះ លោក ហ៊ុន សែន បានថ្លែងទៅកាន់អ្នកចូលរួមរាប់ពាន់នាក់ថាប្រទេសកម្ពុជាមានការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ លោកបន្តថារដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានជំរុញការអនុវត្តយ៉ាងសកម្មនូវគោលនយោបាយរបស់ខ្លួន។ លោកបានរៀបរាប់ពីស្នាដៃរបស់រដ្ឋាភិបាលក្នុងការដឹកនាំប្រទេស ដែលក្នុងនោះមានការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍប្រទេស។លោក ហ៊ុន សែន បន្តថាចលនានៃការកែទម្រង់គ្រប់ផ្នែកកំពុងតែដំណើរការដ៏ត្រឹមត្រូវ។ លោកនាយករដ្ឋមន្រ្តីក៏បានយកឱកាសនោះ ថ្លែងសារនយោបាយថាប្រទេសកម្ពុជាពុំមានវិបត្តិនយោបាយអ្វីឡើយ ដោយលោកថាបញ្ហាគណបក្សសង្រ្គោះជាតិ គ្រាន់តែជាការប្រព្រឹត្តខុសរបស់មនុស្សមួយក្រុមតូចប៉ុណ្ណោះ។ប្រភពVOD

http://vodhotnews.com/2016/06/hun-sen-says-cambodia-has-no-political-heat


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា