ស្ថាប័នសារព័ត៌មានមួយចំនួននៅមិនទាន់សម្រេចពីការប្រើប្រាស់គោរមងារនៅក្នុងអត្ថបទ

2016-06-29 10:45:00 4811 Views

ស្ថាប័នសារព័ត៌មានមួយចំនួននៅមិនទាន់សម្រេចថាតើគួរប្រើប្រាស់គោរមងាររបស់ថ្នាក់ដឹកនាំ តាមការណែនាំរបស់ក្រសួងព័ត៌មានឬយ៉ាងណានោះទេ។ក្រសួងព័ត៌មានបានទុករយៈពេលត្រឹមខែកក្កដាសម្រាប់សារព័ត៌មានប្រើប្រាស់គោរមងារសម្តេចនៅក្នុងសារព័ត៌មាន។ ក្រសួងថាបើសារព័ត៌មានណាមិនគោរពតាមការណែនាំនេះទេ នោះក្រសួងនឹងសិក្សាពីផ្លូវច្បាប់ថាតើនឹងអាចបន្តអាជ្ញាប័ណ្ណឲ្យស្ថាប័ននោះទៀតឬទេ។និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ភាសាខ្មែរ លោក កៃ គឹមសុង ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថាស្ថាប័នរបស់លោកនៅមិនទាន់សម្រេចនៅឡើយលើការប្រើប្រាស់គោរមងារនៅក្នុងអត្ថបទ។ លោកមានប្រសាសន៍ថា៖ “យើងមិនទាន់ដឹងនៅឡើយទេ ចាំមើលបន្តិចទៀតសិន។ យើងមិនទាន់សម្រេចយ៉ាងណា តែក្នុងពេលបច្ចុប្បន្ននេះគឺប្រើនូវអ្វីដែលយើងមាន”។ស្រដៀងគ្នានោះដែរ នាយកគ្រប់គ្រងវិទ្យុបារាំង លោក សង់ហ្វ្រង់-ស័រតាន់  មានប្រសាសន៍ថាលោករង់ចាំ ការសម្រេចពីអ្នកគ្រប់គ្រងនៅប្រទេសបារាំង។ លោកបានមានប្រសាសន៍ថា៖ ”ខាងខ្ញុំមិនទាន់សម្រេចផង ចាំមើលគេឯងចាំមើលចុងខែ ឥឡូវនេះមិនទាន់សម្រេចចាំមើលអ្នកនៅខាងបារីស ដោយសារមានអ្នកធ្វើការនៅទីនោះ”។ប្រភពVOD

 

http://vodhotnews.com/2016/06/media-outlets-not-yet-decide-on-honorary-title-in-the-articles


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា