លោកនាយក រដ្ឋមន្ត្រីហ៊ុន សែន ផ្តាំទៅលោក កឹម សុខា ថា ជាប់គុកគ្មានថ្ងៃចេញទេ!

2016-06-29 11:10:00 4841 Views

លោកនាយក​ រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ នឹង​ការលើកឡើង​របស់​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ចោទថា សម្តេច​កំពុង​ភ័យខ្លាច​ចាញ់ឆ្នោត នាពេលខាងមុខ​។ ក្នុង​ពិធី​ខួប​លើក​ទី​៦៥​ឆ្នាំ នៃ​ការបង្កើត​ស្ថាប័នគយ និង​រដ្ឋាករ​កម្ពុជា​នៅថ្ងៃនេះ លោកហ៊ុន សែន បានចាត់ទុក​ប្រសាសន៍​លោក កឹម សុខា ថា ជាស​ម្តី​ព្រហើន ហើយ​សម្តេច​មិន​ខ្លាច​ចាញ់ឆ្នោត​ដូច​អ្វីដែលលោក កឹម សុខា បាន​និយាយ​នោះឡើយ ។​ប្រតិកម្ម​របស់ ​លោក ហ៊ុន សែន បែបនេះ ធ្វើឡើង​ក្រោយពី​លោក កឹម សុខា ប្រាប់​សារព័ត៌មាន Reuters ថា លោក​កំពុង​ភ័យខ្លាច​ចាញ់ឆ្នោត ទើប​ធ្វើទុក្ខបុកម្នេញ​មកលើ​ថ្នាក់ដឹកនាំ និង​សកម្មជន​បក្សប្រឆាំង​។ លោកបាន​ដៀមដាម​លោក កឹម សុខា ថា ជា​បុគ្គល​កំពុង​ភ័យខ្លាច​ការចាប់ខ្លួន ដោយ​ឃុំ​ខ្លួនឯង​ក្នុង​ទីស្នាក់ការ​គណបក្ស ហើយ​សម្តេច​ប្រាប់​ឲ្យ​លោក កឹម សុខា ចេញពី​ទីស្នាក់ការ​បក្ស​មក​។ លើសពីនេះ សម្តេច​បាន​ផ្តាំ​លោក កឹម សុខា វិញ​យ៉ាង​ដូច្នេះ​ថា​៖«​លោក​ឯង​ជាប់គុក គ្មាន​ថ្ងៃ​ចេញរួច​ទេ​។ កុំ​ព្រហើន​»​។ លោក​ហ៊ុន សែន ក៏​ឆ្លៀត​បន្ថែមថា ប្រសិនបើ​សមត្ថកិច្ច​ប្រើ​កម្លាំង​ចាប់ខ្លួន លោក កឹម សុខា គ្មាន​អ្នកណា​រារាំង​បានឡើយ តែ​សមត្ថកិច្ច​ពុំទាន់​ដល់​ម៉ោង​ចាប់ខ្លួន ដោយ​ចាំ​បញ្ជា​ពី​តុលាការ​៕

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា