លោក ហ៊ុន សែន ថាមិនបានដណ្ដើមការងាររដ្ឋមន្ត្រីអប់រំរឿងចែកសញ្ញាប័ត្រ

2016-06-30 14:30:00 4797 Views

លោក ហ៊ុន សែន ពន្យល់​ថា លោក​មិន​បាន​ដណ្ដើម​ការងារ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ រឿង​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នោះ​ទេ។ ការ​ថ្លែង​ពន្យល់​បែប​នេះ គឺ​បន្ទាប់ពី​មាន​អ្នក​ចូល​ទៅ​បញ្ចេញ​យោបល់ (Comment) លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវការ​របស់​លោក​ថា  រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ទៅ​ធាក់​ស៊ីក្លូ​ហើយ ព្រោះ​នាយករដ្ឋមន្ត្រី​ទៅ​ដណ្ដើម​ការងារ​រដ្ឋមន្ត្រី​ធ្វើ។ រី​ឯ​សង្គម​ស៊ីវិល និង​និស្សិត​មួយ​ចំនួន​យល់​ថា ការ​ថ្លែង​សារ​នយោបាយ​របស់​លោក ហ៊ុន សែន នៅ​ចំពោះ​មុខ​យុវជន​ក្នុង​វេទិកា​ចែក​សញ្ញាប័ត្រ​ម្ដងៗ មិន​បាន​ផ្ដល់​គំរូ និង​ចែក​រំលែក​បទពិសោធន៍​ល្អៗ​ដល់​យុវជន​ឡើយ។នៅ​កម្ពុជា វា​ស្ទើរ​ក្លាយ​ទៅ​ជា​វប្បធម៌ ឬ​ទម្លាប់​មួយ​ទៅ​ហើយ ចំពោះ​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា និង​ពិធី​សម្ពោធ​សមិទ្ធផល​ផ្សេងៗ ដូចជា​ផ្លូវថ្នល់ និង​វត្ត​អារាម​ជាដើម។ជា​ទូទៅ​គេ​តែង​សង្កេត​ឃើញ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​និយាយ​ពី​បញ្ហា​នយោបាយ និង​ប្រើ​ពាក្យ​អសុរោះ​ជេរ​ប្រមាថ មាន​ភាសា​អញ ឯង ជាដើម មិន​ថា​នៅ​ចំពោះ​មុខ​យុវជន​ក្នុង​ឱកាស​ចែក​សញ្ញាប័ត្រ និង​នៅ​ចំពោះ​មុខ​ព្រះសង្ឃ យាយជី តាជី និង​ចាស់ព្រឹទ្ធាចារ្យ​ក្នុង​ឱកាស​ពិធី​សម្ពោធ​សមិទ្ធផល​ផ្សេងៗ​ក្នុង​វត្ត​ អារាម​ឡើយ។ប្រភពRFA

 

http://www.rfa.org/khmer/news/politics/hunsen-graducation-ceremonies-06302016005555.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា