ក្រសួងអប់រំក្រើនរំឭកមន្រ្តីឲ្យទប់ស្កាត់សកម្មភាពនយោបាយនៅគ្រឹះស្ថានអប់រំ

2016-06-30 15:05:00 4802 Views

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានក្រើនរំឭកឲ្យមន្រ្តីពាក់ព័ន្ធនិងគ្រឹះស្ថានអប់រំរដ្ឋនិងឯកជនទាំងអស់ ឲ្យទប់ស្កាត់ការធ្វើសកម្មភាពនយោបាយឬឃោសនានយោបាយនៅតាមគ្រឹះស្ថានអប់រំ។ក្នុងលិខិតចុះថ្ងៃទី២៩ ខែមិថុនា រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន បានណែនាំជាថ្មីឲ្យមន្រ្តីក្រោមឱវាទទាំងអស់អនុវត្តនូវប្រកាសចុះថ្ងៃទី១១ខែសីហា ឆ្នាំ២០១៥ ស្តីពីការទប់ស្កាត់ការធ្វើសកម្មភាពនយោបាយឬឃោសនានៅក្នុងស្ថាប័នអប់រំ គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។ លោកបញ្ជាក់បន្ថែមថាការណែនាំជាថ្មីនេះគឺដើម្បីឆ្លើយតបនឹងស្ថានភាពនាពេលបច្ចុប្បន្ននិងពេលខាងមុខនិងការផ្សព្វផ្សាយនូវកម្មវិធីនយោបាយនិងពង្រឹងភាពឈ្នះរៀងៗខ្លួន តាមរយៈការរៀបចំវេទិកា ការចែកចាយសំភារៈ សម្លៀកបំពាក់ ឬវត្ថុផ្សេងៗទៀត ដែលបម្រើឲ្យសកម្មភាពនយោបាយឬឃោសនានយោបាយ ដោយការជ្រៀតចូលទៅក្នុងគ្រឹះស្ថានសិក្សាឬអង្គភាពនានាដែលផ្ទុយទៅនឹងច្បាប់ស្តីពីការអប់រំនិងច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល…”។ លិខិតរបស់រដ្ឋមន្រ្តីក្រសួងអប់រំមិនបានបញ្ជាក់ថាតើអ្វីទៅជាសកម្មភាពនយោបាយនោះទេ។លិខិតរបស់ក្រសួងអប់រំធ្វើឡើងបន្ទាប់ពីកាសែតCambodia Daily កាលពីថ្ងៃទី២៨ ខែមិថុនា បានចុះផ្សាយអត្ថបទមួយដែលនិយាយពីការចែកចាយអាវគាំទ្រគណបក្សប្រជាជនកម្ពុជាដល់សិស្សនៅវិទ្យាល័យខេត្តពោធិ៍សាត់ មុនពិធីអបអរសាទរខួប៦៥ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨មិថុនា។ប្រភពVOD

 

http://vodhotnews.com/2016/06/minister-reminds-action-against-political-campaign-at-school


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា