នាយករដ្ឋមន្ត្រីការពារខ្លួនរឿងហៅលោក កឹម សុខា ថា“អាគុក”

2016-07-01 14:35:00 4806 Views

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានពន្យល់សាធារណជនពីការហៅលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិថាអាគុកដោយលោកថាលោក កឹម សុខា តែងតែងចាក់ក្រឡេកនិងញុះឲ្យលោកខឹង ទើបលោកថាលោកតបតវិញដោយប្រើពាក្យពេចន៍មានអត្ថន័យបែបប្រមាថដល់អ្នក នោះវិញ។កាលពីថ្ងៃទៅ២៩ ខែមិថុនា លោកនាយករដ្ឋមន្ត្រី បានហៅលោក កឹម សុខា ថាអាគុកក្រោយពីលោកកឹម សុខា បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានReuters ថាលោកនាយករដ្ឋមន្ត្រីភ័យខ្លាចការចាញ់ឆ្នោតនាពេលខាងមុខនិងបានយកលោក កឹម សុខា ធ្វើជាមុខសញ្ញាដែលត្រូវធ្វើទុក្ខបុកម្នេញ។ លោក ហ៊ុន សែន បានថ្លែងកាលនោះថា៖ ហើយខ្ញុំសូមផ្តាំណា ខ្ញុំមើល Reuters ដែលសម្ភាសន៍ គេថាលោក ហ៊ុន សែន ភ័យ អាអ្នកនៅកន្លែងអាបួនជ្រុងហ្អេះ ចេញមក មិនទាន់ដល់ម៉ោងទេ លោកឯងថាលោក ហ៊ុន សែន ភ័យៗ ខ្លាចចាញ់ឆ្នោត តែសូមផ្តាំទៅលោកឯងជាប់គុកមិនមានថ្ងៃចេញរួចទេ អាគុក កុំព្រហើនណា។ក្នុងទិវាមច្ឆាជាតិថ្ងៃទី១ ខែកក្កដា នៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ លោកនាយករដ្ឋមន្ត្រីបានសួរទៅកាន់ប្រជាពលរដ្ឋចូលរួមក្នុងវេទិកានោះ បែបជាឧទាហរណ៍ថាបើសិនជាមានគេមកចាក់ក្រឡេក ហើយអ្នកត្រូវគេចាក់ក្រឡេកនោះភ្ញាក់វាសដៃត្រូវធ្វើឲ្យរងរបួស លោកបានសួរថាតើអ្នកណាជាអ្នកខុស។ប្រភពVOD

http://vodhotnews.com/2016/07/hun-sen-defenses-word-using-prisoner-for-sokha


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា