តុលាការដាក់​លោក​ កឹម សុខា ​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ដោយមិនអនុញ្ញាតឲ្យចេញក្រៅប្រទេស

2016-07-14 15:30:00 4845 Views

 

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចដាក់ឲ្យប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ក្រោមបទចោទ បដិសេធក្នុងការចូលខ្លួន ដោយមិនអនុញ្ញាតឲ្យលោកចាកចេញពីប្រទេសកម្ពុជា។ក្នុងដីកាសម្រេចមួយចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរលោក ថាន់ ឡេង សម្រេចមិនឲ្យលោក កឹម សុខា ចាកចេញទៅក្រៅប្រទេស បើមិនដូចនោះទេ ចៅក្រមស៊ើបសួរអាចនឹងសម្រេចឃុំខ្លួនលោកបណ្តោះអាសន្ន។លោក ថាន់ ឡេង សរសេរក្នុងដីកាសម្រេចនោះថា៖ បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈអនុវត្តឲ្យបានសម្រេចតាមខ្លឹមសារនៃដីកាសម្រេចនេះ និងត្រូវរាយការណ៍មកចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក្នុងករណីជនត្រូវចោទ កឹម សុខា មិនគោរពតាម ដីកាសម្រេចនេះ ។ ប្រសិនបើជនត្រូវចោទគេចវេសដោយចេតនា ពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការនេះ ចៅក្រមស៊ើបសួរ អាចសម្រេចឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្ន … ” ។គួរបញ្ជាក់ថា លោក កឹម សុខា បានកំពុងស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើ ជាងមួយខែមកហើយ បន្ទាប់ពីមានការប៉ុនប៉ងចាប់ខ្លួនលោក មិនបានសម្រេចកាលពីចុងខែឧសភា ពីសំណាក់អាជ្ញាធរ និងក្រោយបន្ទាប់ពីលោកបដិសេធមិនចូលខ្លួនតាមដីកាកោះចំនួនពីរលើក៕ប្រភពVOD

 

http://vodhotnews.com/2016/07/court-prohabits-kem-sokha-out-country


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា