លោក សម រង្ស៊ី ការពារ​ជំហរ​ក្រោយ​អំពាវ​នាវ​ឲ្យ​អឺរ៉ុប​បិទ​ទីផ្សារ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា

2016-07-20 08:35:00 4817 Views

 

មេដឹកនាំដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី កាលពីរសៀលថ្ងៃអង្គារបានបកស្រាយពន្យល់ថាការអំពាវនាវរបស់លោកឲ្យអឺរ៉ុបបិទការនាំចូលទំនិញពីប្រទេសកម្ពុជា គឺដើម្បីជំរុញឲ្យមេដឹកនាំកម្ពុជាបច្ចុប្បន្នចេះកែខ្លួននិងដើម្បីឲ្យកម្មករមានការងារកាន់តែច្រើននិងទទួលបានប្រាក់ខែកាន់តែច្រើនថែមទៀត។នៅក្នុងបទអន្តរាគមន៍មួយនៅក្នុងសភាអឺរ៉ុបកាលពីថ្ងៃទី១៣ ខែកក្កដាកន្លងមក ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះបានអំពាវនាវឲ្យអឺរ៉ុបបិទការនាំចូលទំនិញវាយណភណ្ឌពីកម្ពុជានិងថាអាចបើកឲ្យនាំចូលវិញបានលុះត្រាតែមានលក្ខខណ្ឌនយោបាយណាមួយ។ប៉ុន្តែរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាលោក អ៊ូច បូរិទ្ធិ និងមេដឹកនាំសហជីពលោក ប៉ាវ ស៊ីណា រិះគន់ថា ការអំពាវនាវរបស់លោក សម រង្ស៊ី នឹងធ្វើឲ្យប្រទេសកម្ពុជាខាតបង់ប្រយោជន៍ ហើយកម្មករ-កម្មការិនីរាប់សែននាក់នឹងបាត់បង់ការងារ។ទោះជាយ៉ាងណាលោក សម រង្ស៊ី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកកាលពីរសៀលថ្ងៃអង្គារដដែលនេះ ដោយបានសេរសេរថា៖ «ពេលស្នើឲ្យដាក់លក្ខខណ្ឌចំពោះជំនួយអន្តរជាតិឬចំពោះការបើកទីផ្សារនៅបរទេសរបស់ខ្ញុំ គឺចង់ឲ្យមេដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃចេះកែខ្លួនដើម្បីជម្រើសទី១»។ប្រភពVOD

 

http://vodhotnews.com/2016/07/sam-rainsy-defends-his-statement


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា