តុលាការ​កោះ​ហៅ​មន្ត្រី​អាដហុក​មួយ​រូប​ទៀត​សាកសួរ​ពី​រឿង​អាស្រូវ​ស្នេហា​លោក កឹម សុខា

2016-08-16 10:25:00 4822 Views

 

សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) មួយ ​រូប​ទៀត​ចូល​សាកសួរ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​អាស្រូវ​ស្នេហា​របស់​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ដែល​គេ​ចោទ​ថា​ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា នោះ។មន្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ គឺ​អ្នកស្រី ឆន សុគន្ធា ជា​ប្រធាន​ផ្នែក​ស្ត្រី​ប្រចាំ​សមាគម​អាដហុក។ អ្នកស្រី​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ ឲ្យ​ចូល​ខ្លួន​ជា​សាក្សី ដើម្បី​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ សីហា។មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​អាដហុក លោក ស៊ឹង សែនករុណា ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​១៥ សីហា ថា អ្នកស្រី ឆន សុគន្ធា នឹង​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​តុលាការ។ លោក​បញ្ជាក់​ថា អ្នកស្រី ឆន សុគន្ធា មិន​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ឡើយ៖ «ខ្ញុំ ​គិត​ថា​ដោយសារ​តែ​សមាគម​អាដហុក យើង​ក៏​ធ្វើ​ការ​ទៅ​លើ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស និង​ច្បាប់​អ៊ីចឹង​ដែរ យើង​យល់​ពី​ដំណើរការ​នីតិវិធី​ផ្លូវ​ច្បាប់ ក្នុង​ដំណាក់​កាល​ចៅក្រម​ស៊ើបសួរ តែង​តែ​មាន​នីតិវិធី​ក្នុង​ការ​កោះ​ហៅ​អ្នក​ពាក់ព័ន្ធ ឬ​សាក្សី ដើម្បី​រក​ភស្តុតាង​ទាំង​ខាង​ដោះ​បន្ទុក និង​ដាក់​បន្ទុក។ អ៊ីចឹង​អាដហុក យល់​ពី​ដំណើរ​ការ​របស់​តុលាការ។ ដូច្នេះ​ហើយ​វា​មិន​មាន​អ្វី​ប្លែក​នោះ​ទេ​ចំពោះ​នីតិវិធី​ហ្នឹង»ប្រភពRFA

http://www.rfa.org/khmer/news/law/PP-court-summons-another-Adhoc-official-08152016083806.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា