លោកហ៊ុន សែនប្រកាសចង់ឈប់កាន់អំណាច តែថាមិនមានអ្នកអាចកាន់តំណែងជំនួសលោក

2016-08-23 09:55:00 4769 Views

 

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីព្រឹកថ្ងៃច័ន្ទប្រកាសថា លោកនឹងចុះចេញពីអំណាច ប្រសិនជាមានអ្នកជំនួសតំណែងរបស់លោកហើយថា លោកបន្តកាន់អំណាចគឺដើម្បីសន្តិភាពរបស់កម្ពុជា។លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន​ នៅ​ព្រឹក​នេះ​ប្រកាស​ថា ​លោក​នឹង​ចុះ​ចេញ​ពី​អំណាច​ ប្រសិន​ជា​មាន​អ្នក​ជំនួស​តំណែង​របស់​លោក​ហើយ​ថា​ ​លោក​បន្តកាន់​អំណាច​គឺ​ដើម្បី​សន្តិភាព​របស់​កម្ពុជា។​នៅព្រឹក​ថ្ងៃច័ន្ទ​នេះ ​លោក​ហ៊ុន សែន ​បាន​រៀបចំ​វេទិកា​ស្តីពី​ការ​ការពារ​បរិស្ថាន​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ ដោយ​លោក​បាន​អញ្ជើញ​មន្រ្តី​ទូត ​អង្គការ​សង្គម​ស៊ីវិល​ជាតិ ​និង​អន្តរជាតិ​ សកម្មជន​ការពារ​បរិស្ថាន​រាប់​រយ​នាក់ ​ក្នុង​នោះ​មាន​ទាំង​សកម្មជន​សង្ឃ​ព្រះអង្គ​ប៊ុត ប៊ុនតិញ​ ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បរិស្ថាន ​និង​កញ្ញា​ធី សុវណ្ណថា ​ដែល​ធ្លាប់​រិះ​គន់​លោកហ៊ុន សែន ​មិន​សំចៃ​មាត់។​លោក​ហ៊ុន សែន ​លើកឡើង​ថា ​លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ភ្លាម ​ប្រសិន​ជា​ការ​ចុះ​ចេញ​របស់​លោកអាច​នាំ​សន្តិភាព​ដល់​ប្រទេស។ ​លោក​បន្ថែម​ថា ​លោក​នឹង​នៅ​បន្ត​កាន់​អំណាច​ដើម្បី​សុខ​សន្តិភាព​របស់​ប្រទេស ​ដោយ​មិន​បោះបង់​ចោល​អំណាច​ដែល​គេ​តែង​រិះគន់​ថា​ លោក​កាន់​អំណាច​យូរ​នោះ​ទេ។​ប្រភពVOA

 

http://khmer.voanews.com/a/hun-sen-said-he-is-willing-to-step-down-but-worries-national-security/3474821.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា