មន្ដ្រី​រដ្ឋាភិបាល​ជំរុញ​ឲ្យ​អ្នក​ដែល​ត្រូវគេ​គំរាម​សម្លាប់​ទៅប្ដឹង​

2016-09-06 11:30:00 4808 Views

 

បន្ទាប់ពី​មានការ​គំរាម​សម្លាប់ លោក កឹម សុខា​, លោក​សុខ ទូច​, ព្រះតេជព្រះគុណ ប៊ុត ប៊ុន​តិ​ញ​, កញ្ញា ខុម ចាន់​តារា​ទី ហៅ ស្រីមុំ​, លោក​ជុន ច័ន្ទ​បុត្រ​, លោក​អ៊ូ វីរៈ​, លោក ឡៅ ប៊ុន​ហៃ (​ឡៅ ម៉ុងហៃ​) តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ មន្ដ្រី​នាំ​​ពាក្យ​រដ្ឋាភិបាល​បាន​ជំរុញ ឲ្យ​អ្នក​ទាំងនោះ គួរតែ​ទៅ​ដាក់ពាក្យ​ប្ដឹង​នៅ​ក្រសួងមហាផ្ទៃ​។​
​    ​លោក​ផៃ ស៊ី​ផាន មន្ដ្រី​នាំពាក្យ​រដ្ឋាភិបាល បានលើកឡើង​តាមរយៈ​បទសម្ភាសន៍​ជាមួយ​រស្មី​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា នេះ​ថា​“...​ខ្ញុំ​​ជា​កិច្ច​ផ្ទាល់ខ្លួន ត្រូវ​ទៅ​ដាក់ពាក្យ​នៅ​ក្រសួងមហាផ្ទៃ ពិសេស​ក្នុង​ការិយាល័យ​ព្រហ្មទណ្ឌ​...​ដើម្បី​ក្លាយទៅជា​ផ្លូវការ​...”​។​មន្ដ្រី​នាំពាក្យ​រូបនេះ ក៏បាន​បន្ថែមថា ទោះបីជា​យ៉ាងណា នោះ​គ្រាន់តែ​ជាការ​លើកឡើង​ដើម្បី​ជា​ពាក្យ​ចចាមអារ៉ាម​ដើម្បី​លាប​ពណ៌​លើ​​រដ្ឋាភិបាល ឲ្យ​គេ​មើលឃើញ​ក្នុង​ភាពអាក្រក់​តែប៉ុណ្ណោះ​។    ចំណែក លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏បាន​មានប្រសាសន៍ថា តាម​ការវាយតម្លៃ​ទៅ​អ្នក​ដែល​បាន​ប្រមាថ​អាយុ​​ជីវិត​អ្នក​ទាំងអស់នោះ​ប្រហែល​មិន​ស្ថិតនៅក្នុង​ប្រទេស​កម្ពុជា​នោះទេ ព្រោះ​ហ្វេ​ស​ប៊ុ​ក ជា​ឱកាស​ឲ្យ​ជន​មិន​ពេញចិត្ត​មួយចំនួន​ចំពោះ​​បងប្អូន​មួយចំនួន​ហ្នឹង​ឆ្លៀតឱកាស​ចេះតែ​ថា​ទៅ ប៉ុន្តែ​គ្មាន​លទ្ធភាព​អ្វី​មក​ធ្វើឃាត លោក កឹម សុខ និង​អ្នក​ទាំង​នោះទេ ។​ប្រភពរស្មីកម្ពុជា



http://www.rasmeinews.com/local/MWRiYWE2Mj/18


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា