ភរិយា​លោក​ កែម ​ឡី មិន​ចូល​បំភ្លឺ​តាម​ការ​​កោះ​របស់​តុលាការ

2016-10-18 11:30:00 4797 Views

 

ភរិយា​​លោក កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​​ជាមួយ​នឹង​កូន​តូចៗ​​​ចំនួន​ ៥ ​នាក់​មិន​បាន​ចូល​បំភ្លឺ​នៅ​សាលា​​ដំបូង​រាជធានី​​​ទៅ​តាម​ការ​កោះ​ហៅ​នោះ​ទេ​ដោយ​​ថា​ខ្លួន​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​។កាលពី​ទី​ ២៦ ​ខែ​កញ្ញា ឆ្នាំ​ ២០១៦ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​លោក សេង លាង បាន​ចេញ​ដីកា​កោះ​ជា​លើក​ទី​ ២​ ដោយ​ហៅ​ភរិយា​លោក កែម ឡី ដើម្បី​មក​ចូលរួម​សាកសួរ​​នៅ​ថ្ងៃ​ទី​ ១៧ ​ខែ​តុលា​ក្នុង​នាម​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​ដំណើរ​រឿង​ឃាតកម្ម​គិត​ទុក​ជា​មុន និង​កាន់កាប់​អាវុធ​ដោយ​​គ្មាន​ការ​អនុញ្ញាត​។បងប្រុស​​អ្នកស្រី ប៊ូ រចនា គឺ​លោក ប៊ូ ចាន់នី បាន​​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ​កាលពី​ម្សិលមិញ​ថា​ប្អូនស្រី​របស់​លោក​​ដែល​ទើប​​តែ​ឆ្លង​ទន្លេ​កូន​ទី​ ៥ ​ថ្មីៗ​នេះ​មិន​ចូល​ទៅ​តុលាការ​តាម​ការ​កោះ​ហៅ​នោះ​ទេ​ដោយ​ថា​ក្រុម​គ្រួសារ​សព​មិន​បាន​ដាក់​ពាក្យ​បណ្តឹង និង​​មិន​ទាន់​ជឿ​ថា​បុរស​​ឈ្មោះ​ ជួប សម្លាប់ ដែល​កំពុង​ជាប់​ឃុំ​នោះ​ជា​ឃាតករ​សម្លាប់​​លោក កែម ឡី ​ឡើយ​។ប្រភពភ្នំពេញប៉ុស្ដិ៍

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា