CNRP ត្រៀម​ប្ដឹងទៅ គ​.​ជ​.​ប ឲ្យ​លុបឈ្មោះ​ជនអន្តោប្រវេសន៍​ជាង​២​ពាន់​នាក់​

2016-10-26 09:55:00 4765 Views

 

 គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​ដាក់ពាក្យ​ប្ដឹងទៅ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ឲ្យ​លុបឈ្មោះ​ជនអន្តោប្រវេសន៍​ជាង​២​ពាន់​នាក់ ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ ។ គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ជនអន្តោប្រវេសន៍​ទាំងនេះ មិនមាន​ឯកសារ​ត្រឹមត្រូវ តាមច្បាប់​ចុះឈ្មោះ​បោះឆ្នោត​ឡើយ​។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា ភ្នាក់ងារ​គណបក្ស​លោក​បាន​រកឃើញ មាន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជាង​២០០០​នាក់ បាន​ចុះឈ្មោះ​បោះឆ្នោត ក្នុង​រយៈពេល​ជិត​ពីរ​ខែ​នេះ​។ លោក យឹម សុវណ្ណ បន្ថែមថា គណបក្ស​លោក បាន​ឲ្យ​មេធាវី​សរសេរ​ពាក្យបណ្តឹង​រួចជាស្រេច​ហើយ ពាក់ព័ន្ធ​នឹង​ជនសង្ស័យ ដែល​មិនមាន​សញ្ជាតិ​ខ្មែរ​ត្រឹមត្រូវ​ទាំងនេះ ដើម្បី​ប្ដឹងទៅ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ឲ្យ​លុបឈ្មោះ​ពួកគេ​ចេញពី​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​វិញ​។ បើតាម​លោក យឹម សុវណ្ណ គណបក្ស​លោក​នឹងដាក់​ពាក្យបណ្ដឹង​នេះ នៅពេលដែល​គ​.​ជ​.​ប បិទ​បញ្ជី​ឈ្មោះ​ដំបូង នៅ​ខែមករា ឆ្នាំ​២០១៧​ខាងមុខ​។​ប្រភពថ្មីៗ

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា