លោ​ក​ ​ស​ម​ ​​រ​ង្ស៊ី ​ប​ន្ត​វា​យ​ប្រ​ហា​រ​ហៅ​តុលា​កា​រ​​នៅ​ក​ម្ពុ​ជាថា​ ​ជា​តុ​លា​កា​រ​អា​យ៉​ង​​​​​ ​​​​​ចាំ​​​តែ​ចោ​ទ​​ប្រកា​ន់​តា​ម​​ប​ញ្ជា​អ្ន​ក​ដឹក​នាំ​ន​យោ​បា​យ​ដែ​លច​​ង់​ក​ម្ចា​ត់​គូ​រ​ប្រ​កួត​រប​​ស់​ខ្លួន​ ​​​

2016-11-24 11:50:00 4754 Views

 

ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី នៅតែបន្តធ្វើការវាយប្រហារហៅតុលាការនៅកម្ពុជាថា ជាតុលាការអាយ៉ងដែល ចាំតែទទួលបញ្ជាចោទប្រកាន់ពីអ្នកដឹកនាំនយោបាយតែប៉ុណ្ណោះ ខណៈរូបលោកខ្លួនឯងផ្ទាល់ក៏កំពុងត្រូវបានតុលាការចោទប្រកាន់ជាច្រើនករណី មានទាំងនាំខ្លួន និងពិន័យជាប្រាក់ ។នៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី នៅថ្ងៃទី២៤ វិច្ឆិកា នេះ លោកបានលើកឡើងថា បន្ទាប់ពីតុលាការអាយ៉ង 
នៅទីក្រុងភ្នំពេញបានកាត់ទោសលោកសមាជិកព្រឹទ្ធសភា ហុង សុខហួរ កាលពីថ្ងៃ ៧ វិច្ឆិកា ២០១៦ ឲ្យជាប់ពន្ធនាគារ 
៧ ឆ្នាំ ពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរ
ធ្ងន់ធ្ងរដល់សន្តិសុខសង្គម (គួរឲ្យអស់សំណើច!) តុលាការដដែលនេះ ក៏បានធ្វើការចោទប្រកាន់មកលើពួកលោកទាំង
៣ នាក់ផ្សេងទៀតមានលោកផ្ទាល់ លោក អ៊ឹង ជុងលាង និងលោក សម្បត្តិ សត្យា ពីបទសមគំនិតក្នុងអ្វីដែលគេចាត់ទុក
ថា ជាបទល្មើស ទាំង ៣ មុខខាងលើនេះ។ប្រភពVIM

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា