ព្រឹទ្ធសភា​អនុម័ត​ច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ ២០១៧ ទាំងស្រុង​

2016-12-06 11:00:00 4749 Views

 

ភ្នំពេញ​៖ ព្រឹទ្ធ​សភាព​បានអនុម័ត​សេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ ២០១៧ ជា​ផ្លូវការ កាលពី​ថ្ងៃទី​១២ ខែធ្នូ​។ ការអនុម័ត​នេះ ប្រព្រឹត្តឡើង​ក្នុងសម័យ​ប្រជុំ​លើក​ទី​៩ ព្រឹទ្ធសភា​នីតិកាល​ទី​៣ ក្រោម​វត្តមាន​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា​។​ព្រឹទ្ធសភា​បានអនុម័ត​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​នេះ ទាំងស្រុង ក្រោយពី​រដ្ឋសភា​បាន អនុម័ត​ថវិកាជាតិ​ចំនួន ២០,១៨៤,៤៥៧​លាន​រៀល ស្មើ​ជាង ៥​ពាន់​លាន​ដុល្លារ សម្រាប់​ចំណាយ​លើ​វិស័យ​នានា ក្នុង​ឆ្នាំ​២០១៧​។​

កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា កន្លងទៅនេះ រដ្ឋសភា​បានអនុម័ត​ច្បាប់​ថវិកា​លើស​ឆ្នាំ​២០១៦ ជាង ១​ពាន់​លាន​ដុល្លារ សម្រាប់​រដ្ឋាភិបាល​ចំណាយ​ឆ្នាំ​ក្រោយនេះ ក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា​។​ក្រៅពី​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧ ព្រឹទ្ធសភា​បាន​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​៕ប្រភព៖ថ្មីៗ

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា