លោក ស ខេង ទម្លាយថា គណបក្សសង្រ្គោះជាតិ បានដកមេឃុំជាច្រើនរូប ដែលមិនបានបម្រើបក្ស

2017-03-14 15:30:00 5711 Views

 

- - - - - - - - - - - - - - - - -

លោក ស ខេង នាយករដ្ឋមន្រ្តីស្តីទី ថ្លែងចំអកឲ្យគណបក្សសង្រ្គោះជាតិ ដែលបានដាក់ចេញពាក្យស្លោកនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្តលោក ស ខេង បានទម្លាយឲ្យដឹងថា គណបក្សសង្រ្គោះជាតិ ដែលបក្សប្រឆាំងនៅកម្ពុជានោះ បានសម្រេចដកមេឃុំជាច្រើនរូប ដែលមិនបានធ្វើការងារបម្រើបក្ស។នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥១ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ លោក ស ខេង បានគូសបញ្ជាក់ថា ក្នុងឋានៈជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចបានដឹងយ៉ាងច្បាស់ថា គណបក្សសង្រ្គោះជាតិ បានដកមេឃុំជា ច្រើនរូប បន្ទាប់ពីមេឃុំទាំងនោះមិនបានបម្រើគណបក្ស។លោក ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្តែបញ្ហាអ៊ីចេះ គាត់ (CNRP) គាត់ថាអ៊ីចឹង គាត់ថាដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត ដល់គាត់យ៉ាងម៉េច? មេឃុំណា ជំទប់ណា ដែលគាត់ចាត់ទុកថា ក្បត់គាត់ មិនត្រង់នឹងបក្សគាត់ គាត់ដកមួយគំនរហ្នឹង! ខ្ញុំរដ្ឋមន្រ្តីមហាផ្ទៃខ្ញុំមិនដឹង ព្រោះខ្ញុំអ្នកធ្វើរឿងហ្នឹង គាត់ដកមួយគំនរ។ ចុះអាណុងម៉េចដែរ? ចង់និយាយថា បើបក្សដទៃមិនឲ្យមេឃុំ ដែលសមាជិកបក្សបម្រើបក្សគេទេ តែគាត់មេឃុំមិនបម្រើបក្សគាត់ដក»។

- - - - - - - - - - - - - - - - -

ប្រភព៖Fresh news

http://www.freshnewsasia.com/index.php/en/49587-2017-03-14-06-08-25.html

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា