អ្នកនាំពាក្យ៖ មានតែ CPP ទេ រកសន្តិភាព ជូនពលរដ្ឋ និងមានភាពកក់ក្ដៅ

2017-03-29 14:50:00 5803 Views

 

 - - - - - - - - - - - - - - - - -

 

ភ្នំពេញ៖ លោក សុខ   ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានលើកឡើងថា មានតែ CPP ដែលបានរក សន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសង្គមជូនប្រជាពលរដ្ឋ ដែលធ្វើឲ្យពួកគាត់រស់នៅមានភាពកក់ក្តៅ។ លោក សុខ ឥសាន បានថ្លែង តាមរយៈតេឡេក្រាម នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ ថាមានគណបក្សប្រជាជនកម្ពុជា មានសន្តិភាព មានស្ថេរភាពនយោបាយ មានសន្តិសុខសង្គម ធ្វើឲ្យជីវភាពរស់នៅរបស់ ប្រជាជនមានភាពកក់ ក្តៅនិងមាន ក្តីសង្ឃឹម។ លោក សុខ  ឥសាន បានបន្តទៀតថា សមទ្ធិផលសង្គមជាតិ ក្នុងរយៈពេលជិត៤០ ឆ្នាំ កន្លងមកគណបក្សប្រជាជនកម្ពុជា បានបង្កើតស្នាដៃធំៗ ជាច្រើនសំរាប់ប្រជាជនដែលមិនអាចបំភ្លេចបាននោះគឺ ការរំដោះប្រជាជនទូទាំងប្រទេស ឲ្យរួចផុត ពីការកាប់សម្លាប់របស់ពួកខ្មែរក្រហមប៉ុលពត ពុះពារការលំបាក គ្រប់បែបយ៉ាង  ដើម្បីស្ថេរភាពជីវភាព និងការរស់នៅ របស់ប្រជាជន។

- - - - - - - - - - - - - - - - -

ប្រភព៖ដើមអម្ពិល

https://goo.gl/UJOupg

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា