លោក ឈាង វុន ៖ លោក កឹម សុខា​ ត្រូវ​លាលែង​ពីតំណាងរាស្រ្ត​ ប្រសិន​​អាស្រូវស្នេហាជារឿងពិត

2017-03-31 09:55:00 5743 Views

 

- - - - - - - - - - - - - - - - - 

 

លោក ឈាង វុន អ្នកនាំពាក្យឲ្យ​​តំណាងរាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជានៅ​រដ្ឋសភា​​បាន​ថ្លែង​កាលពីថ្ងៃ​អង្គារ​ថា​លោក កឹម សុខា តំណាងរាស្រ្ត​មក​ពីមណ្ឌល​ខេត្ត​កំពង់ចាម​និង​ជា​អនុប្រធា​ន​គណបក្ស​សង្គ្រោះជាតិ ត្រូវតែ​លាលែង​ពី​តំណែង​ ប្រសិន​បើករណី​អាស្រូវ​ស្នេហា​ជា​រឿងពិត ដោយ​គំរាម​ថា​នឹង​បង្កើត​គណៈ​កម្មការ​ស៊ើ​បអង្កេតមួយ​លើ​ករណីនេះ។​​លោក ឈាង វុន បានថ្លែង​ប្រាប់អ្នក​សារព័ត៌មាន​ក្រោយ​ពេល​ទទួល​ញត្តិ​របស់​ក្រុមយុវជន​​ប្រឆាំង​នឹង​លោក កឹម សុខា ថា​ប្រសិន​បើអាស្រូវស្នេហា​ជា​រឿងពិត ​លោក​ កឹម សុខា រំលោភ”តម្លៃស្រ្តីខ្មែរ​និង​សិទ្ធិ​នារី” ដោយ​​លោក​ចាត់ទុក​ថា​ជា”គ្រោះ​ថ្នាក់មែនទែន”។ លោក​បន្ថែម​ថា​​ករណីនេះជា​ការរំលោភ​ច្បាប់ឯក​ពន្ធភាព(ប្តីមួយ​ប្រពន្ធ​មួយ)ទៀត​ផង​។​លោក ឈាង វុន ដែល​ជា​ប្រធានគណៈកម្មការ​កិច្ច​ការ​បរទេស សហប្រតិ​បត្តិកា​រអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា គំរាម​ថា​គណៈ​កម្មការអចិន្រ្តៃយ៍​នៃ​រដ្ឋសភា​មានសិទ្ធិ​បង្កើ​តគណៈកម្មការស៊ើបអង្កេ​ត​រឿ​ង​នេះ​​នៅ​ក្នុង​រដ្ឋសភា។​ លោក​ផ្តល់​យោបល់ថា​លោក កឹម សុខា ត្រូវតែ​លាលែង​ពីតំណាងរាស្រ្ត ប្រសិន​បើ​អាស្រូវ​ស្នេហា​ជារឿងពិត។​

- - - - - - - - - - - - - - - - - 

ប្រភព៖VOD

https://goo.gl/rPIOJ1

 

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា