ក្រសួង​មហាផ្ទៃថា អ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរី អាច​ជាប់ពន្ធនាគារ​

2017-04-20 17:00:00 5457 Views

 

- - - - - - - - - - - - - - - - -

មន្ត្រីជាន់ខ្ពស់ក្រសួង​មហាផ្ទៃ ឲ្យដឹងនៅថ្ងៃនេះថា នាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ផ្សាយ​ជា​ភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី អាចនឹងជាប់ពន្ធនា​គារ បើក្រសួង​​​រកឃើញថា លោក ជុន ច័ន្ទបុត្រ មានចេតនាបន្លំសមត្ថកិច្ច​ចូល​សួរសុខទុក្ខអ្នកទោស ជា​មួយ​មន្ត្រីបក្សប្រឆំាង។កាលពីព្រឹកថ្ងៃទី១៩​ខែ​មេ​សា​ម្សិលមិញ​ ​​អនុ​ប្រ​ធានគណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ រួមទាំង​តំណាង​​រាស្ត្រ​មួយចំនួនផ្សេង​ទៀត បាននាំគ្នាទៅសួរសុខទុក្ខ​សកម្មជនរបស់ខ្លួន១៦នាក់ ដែលកំពុងជាប់ឃុំ​ នៅពន្ធនាគារព្រៃស ដោយ​ក្នុង​នោះគេសង្កេតឃើញ​មានលោក ជុន ច័ន្ទបុត្រ បានចូលទៅជាមួយដែរ។លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់VODនៅថ្ងៃព្រហស្បតិ៍ទី២០មេសានេះថា ក្រសួងមហាផ្ទៃ​ បានបញ្ជាទៅអគ្គនាយកដ្ឋានពន្ធនាគារព្រៃស ឲ្យពិនិត្យលក្ខន្តិកៈពន្ធនាគារ​ និង​រៀប​ចំឯកសារពាក់ព័ន្ធបញ្ជូន​ទៅ​​ក្រសួងមហាផ្ទៃនៅពេលឆាប់ៗនេះ ដោយថា បើសមត្ថកិច្ចរកឃើញថា លោក ជុន ច័ន្ទបុត្រ មានចេតនា ភូតកុហក បន្លំសមត្ថកិច្ចចូល​សួរសុខទុក្ខសកម្មជនបក្សប្រឆំាងទំាង១៦នាក់មែន លោកថា បុគ្គល ជុន ច័ន្ទបុត្រ ​អាច​ប្រឈមនឹងជាប់ទោសពន្ធនាគារ។

- - - - - - - - - - - - - - - - -

ប្រភព៖VOD

https://goo.gl/Z4ubsL

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា