លោកសុខ ឥសាន៖ បើCPP មិនកាន់អំណាច មិនប្រាកដថា សន្ដិភាពត្រូវបានធានា បានស្ថិតស្ថេរនោះទេ

2017-04-22 12:25:00 5368 Views

 

- - - - - - - - - - - - - - - - -  

ពេញ៖ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានលើកឡើង ថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា(CPP) មិនកាន់អំណាច គឺមិនប្រាកដថា សន្តិភាពត្រូវបានធានា បានស្ថិតស្ថេរនោះទេ។ 

ការលើកឡើងនេះ បន្ទាប់ពីមានការរិះគន់មួយចំនួន ទៅលើអ្វីដែលលោកហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែង ថា នៅពេលគណបក្សប្រជាជនកម្ពុជា មិនកាន់អំណាចតើរក្សាសន្តិភាពបានទេ នេះជាការដាស់តឿនមួយ តើបោះដើម្បីសន្តិភាព ឬសង្រ្គាម។ បើបោះឲ្យគណបក្សប្រជាជនកម្ពុជាជាតិនឹងមានសន្តិភាពបន្ត មានឱកាសអភិវឌ្ឍបន្ត ព្រោះតួនាទីបក្សកាន់អំណាមានសារៈសំខាន់ ក្នុងការរក្សាសន្តិភាព។ លោកសុខ ឥសាន បានឲ្យដឹងតាមរយៈប្រព័ន្ធតេលេក្រាម ថា“វាមិនមែនជាការបំភិតបំភ័យអីទេ គ្រាន់តែនិយាយ ថា បើសិនជាគណបក្សប្រជាជនកម្ពុជា មិនកាន់អំណាច មិនប្រាកដថាសន្តិភាពត្រូវបាន ធានាបានស្ថិតស្ថេរនោះទេ។ វាជាការពិតហើយ សន្តិភាព មិនមែនជាការលេងសើចទេ វាជាការស្លាប់រស់របស់ជាតិ និងប្រជាជន”។ 

- - - - - - - - - - - - - - - - - 

ប្រភព៖ដើមអម្ពិល

https://goo.gl/xOCFqK

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា