ប្រធានបក្សយុវជនកម្ពុជា៖ លោកសម រង្ស៊ី ជំពាក់គុណកម្មកររោងចក្រ ច្រើនណាស់

2017-04-22 12:35:00 5443 Views

 

- - - - - - - - - - - - - - - - - 

ភ្នំពេញ៖ ប្រធានគណបក្ស យុវជនកម្ពុជា លោកពេជ្រ ស្រស់ បានលើកឡើង ថា លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានជំពាក់គុណ កម្មករ-កម្មការនីរោងចក្រច្រើនណាស់ ក៏ព្រោះតែជីវិតនយោបាយរបស់ លោកមួយផ្នែកធំ គឺមានការចូលរួម ពីកម្មករ-កម្មការនីរោងចក្រ។  លោកពេជ្រ ស្រស់ បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២២ ខែមេសានេះ ថា លោកសម រង្ស៊ី អតីតប្រធានបក្សប្រឆាំង បានជំពាក់គុណបំណាច់បងប្អូន កម្មកររោងចក្រច្រើនណាស់ ដោយហេតុ ថា ជីវិតនយោបាយរបស់លោកសម រង្ស៊ី មួយផ្នែកធំ គឺមានការចូលរួមយ៉ាងសកម្ម ពីបងប្អូនកម្មកររោងចក្រ ទើបលោកសម រង្ស៊ី មានកិត្តិនាមល្បីដូចសព្វថ្ងៃនេះ។  លោកពេជ្រ ស្រស់ បានសរសេរបន្ដ ថា”ប៉ុន្តែអ្វីដែលគួរអោយសង្វេគនោះ គឺលោក សម រង្ស៊ី បានចាត់ទុកបងប្អូនកម្មករ ជាឧបករណ៍ នយោបាយរបស់ខ្លួនគាត់ទៅវិញ លើសពីនេះទៅទៀតលោកសម រង្ស៊ី មិនបានសងគុណ ដល់បងប្អូនកម្មកររោងចក្រទេ ហើយថែមទាំងនាំបងប្អូនកម្មករ រោងចក្រយើងឲ្យចាកឆ្ងាយពីក្រុមគ្រួសារទៀត គឺបងប្អូនកម្មកររោងចក្រមួយចំនួន ត្រូវបានលោកសម រង្ស៊ី បាននាំទៅអោយស្លាប់ ដោយសារតែភាពចង់ បានអំណាច យ៉ាងតក់ក្រហល់របស់ លោកសម រង្ស៊ី នេះ”។ 

- - - - - - - - - - - - - - - - - 

ប្រភព៖ដើមអម្ពិល

https://goo.gl/qM04UC


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា