ឃោសនាបោះឆ្នោត​៖ បក្សប្រឆាំង ត្រៀម​៣​លាន​ដុល្លារ តែ​បក្ស​កាន់អំណាច មិន​ចំណាយ​ឡើយ​

2017-04-25 08:35:00 5477 Views

 

- - - - - - - - - - - - - - - - - -

 

ភ្នំពេញ​៖ បក្សប្រឆាំង គ្រោង​ចំណាយ​ថវិកា រហូតដល់​ទៅ ៣​លាន​ដុល្លារ​ឯណោះ នៅក្នុង​ការឃោសនាបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ នាពេលខាងមុខ​។ ផ្ទុយ​ពី​បក្សប្រឆាំង បក្ស​កាន់អំណាច មិនមាន​កញ្ចប់​ថវិកា ដើម្បី​ចំណាយ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ថ្នាក់ឃុំ សង្កាត់ នោះទេ​។

​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានឲ្យដឹង ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រៀម​ថវិកា​ប្រមាណ​ជា​៣​លាន​ដុល្លារ ដើម្បី​ចាយវាយ​នៅក្នុង​អំឡុង​នៃ​ការឃោសនាបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ នាពេលខាងមុខ​។ លោក យ៉ែម បុញ្ញឫទ្ធិ អះអាងថា ថវិកា​ប្រមាណ​ជា ១.៧ លាន​ដុល្លារ បានមកពី​ការរួមចំណែក​របស់​ម​ន្ត្រី និង​សកម្មជន​នៅតាម​មូលដ្ឋាន ហើយ​ថវិកា​ប្រមាណ​ជា ១.៣​លាន​ដុល្លារ​ទៀត បានមកពី​ការរួមចំណែក​របស់​ម​ន្ត្រី​គណបក្ស​នៅ​ថ្នាក់ជាតិ និង​អ្នកគាំទ្រ​នៅឯ​ប្រទេសក្រៅ​។ 
អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​គម្រោង​របស់​យើង គឺ​ប្រហែលជា​៣​ល្លាន​ដុល្លារ សម្រាប់​ឃោសនាបោះឆ្នោត​។

ប្រភព៖សារព័ត៌មាន​ថ្មីៗ

- - - - - - - - - - - - - - - - - -

https://thmeythmey.com/?page=detail&id=51783

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា