គណបក្សសង្រ្គោះជាតិ រៀបចំសមាជជាថ្មី ដើម្បីពិនិត្យលើការរៀបចំអនុប្រធាន ឱ្យស្របតាមលក្ខន្តិកៈ

0000-00-00 00:00:00 7999 Views

 

- - - - - - - - - - - - - - - - - -

(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖០០ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ គណបក្សសង្រ្គោះជាតិ នឹងចាប់ផ្តើមរៀបចំសមាជជាថ្មី ដើម្បីពិនិត្យលើការរៀបចំអនុប្រធាន ឱ្យស្របតាមលក្ខន្តិកៈ ដែលទទួលស្គាល់ ដោយក្រសួងមហាផ្ទៃ។ សមាជជាថ្មីនេះ នឹងធ្វើឡើងក្រោមអធិបតីភាព លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានចេញលិខិតទទួលស្គាល់ លោក កឹម សុខា ជាប្រធានគណបក្សសង្រ្គោះជាតិ ជំនួសតំណែងលោក សម រង្ស៊ី ក្រោយដែលគណបក្សនេះ ដាក់លិខិតទៅកាន់​ក្រសួងមហាផ្ទៃ ប៉ុន្តែទោះជាយ៉ាងណា ក្រសួងមានសមត្ថកិច្ចមួយនេះ មិនទទួលស្គាល់ចំពោះតំណែងអនុប្រធានទាំង៣រូប របស់គណបក្សប្រឆាំងនោះទេ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ ការជ្រើសរើស លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ជាអនុប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នោះ នៅតែមិនទាន់ស្របតាមប្រការ ៤៧ថ្មី នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ដោយសារការជ្រើសតាំងនេះហួសរយៈពេល ៣០ថ្ងៃ គិតចាប់តាំងពីថ្ងៃ លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធានបក្ស។

- - - - - - - - - - - - - - - - - -

ប្រភព៖Fresh news

https://goo.gl/AQQMKz


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា